រដ្ឋមន្ត្រីថៃ​ ​៨រូប​ ដាក់​ពាក្យ​លា​ឈប់​ពីរដ្ឋាភិបាល​​ចម្រុះ​ ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ​​

ចែករំលែក៖

​​​​ថៃ៖​ រដ្ឋមន្ត្រី​​​ថៃ​៨​រូបនៃ​គណៈរដ្ឋមន្ត្រីថៃ បាន​ដាក់​ពាក្យ​​លាឈប់ភ្លាមៗ បន្ទាប់​ពីគណបក្ស Bhumjaithai ​​ដែល​ជា​គណបក្ស​​ធំ​ទី២​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ ប្រកាស​ដក​ខ្លួន​ចេញ​ ដែលជាការតវ៉ា​ចំពោះ​ការ​​លេច​ធ្លាយ​​សំឡេង​សន្ទនា​​​រវាង​នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន ស៊ីណាវ៉ាត្រ និង ​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា​នៅថ្ងៃទី​​១៨មិថុនា​​២០២៥​​។

ការដាក់​ពាក្យ​លាឈប់​របស់​រដ្ឋមន្ត្រី​៨រូប​នោះចូល​ជា​​ធរមាន​ភ្លាម​ៗនៅថ្ងៃ​ទី​១៩​មិថុនា​នេះ​តែម្តង ហើយ រដ្ឋមន្ត្រី​ទាំង​៨រូប​នេះ​ជា​កូតា​​មក​ពីគណបក្ស​ Bhumjaithai ដែល​ជាគណបក្ស​​ធំ​ទី​២​ក្នុងរដ្ឋាភិបាល​​ចម្រុះ​ថៃ​ ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ របស់​​​លោក លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែល​ជាកូនស្រីពៅរបស់​អតីត​នាយក​​រដ្ឋមន្ត្រី​ ថាក់ស៊ីន ស៊ីណាវ៉ាត្រ។​

នៅ​មុនការ​ប្រកាសដកខ្លួន​របស់​គណបក្ស​ Bhumjaithai ​ពីរដ្ឋាភិបាលចម្រុះ គណបក្ស​ធំទាំងពីរ គឺគណបក្ស​ Pheu Thai និង គណបក្ស​ Bhumjaithai បា​ន​ចរចា​គ្នា ដើម្បី​ដោះដូរ​ក្រសួង​មួយ​ចំនួន ដោយ​ក្នុងនោះ គណបក្ស​​​ Pheu Thai ទាមទារ​ដាច់​ខាត​យក​ក្រសួង​​មហាផ្ទៃ​ពីគណបក្ស Bhumjaithai ទៅគ្រប់គ្រង ដោយ​ប្រគល់​មកវិញ​នូវ​ក្រសួង​ពីរ គឺ​ក្រសួង​សុខាភិបាល និង​ទីស្តីការគណៈរដ្ឋមន្ត្រី ប៉ុន្តែគណបក្ស​​ Bhumjaithai បាន​បដិសេធ​ ធ្វើ​ឲ្យ​ការ​ចរចា​ចេះ​តែ​អូសបន្លាយ រហូត​​លេច​សារសំឡេងសន្ទនា​របស់​នាយករដ្ឋមន្ត្រីថៃ ដែលធ្វើឲ្យស្ថាន​ភាព​នយោបាយ​ថៃ​កាន់​តែ​អា​​ក្រក់​សម្រាប់​នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ។

យោង​ការ​​ផ្សាយ​របស់​​ទីភ្នាក់ងារ​​សារព័ត៌មានថៃ (TNA) នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ បានទទួលរងនូវការវាយប្រហារដោយគណបក្ស​នៅ​ក្នុងរដ្ឋាភិបាល​ចម្រុះ​​កាន់តែ​ខ្លាំង និង​មាន​ចលនា​ទាមទារ​ឲ្យ​​​លោកស្រី​ចុះ​ចេញពីអំណាច​ទៀត​ផង៕

...

រូបភាព​៖​ នាយករដ្ឋមន្ត្រី​ផែថងថាន បានថ្វាយបង្គំរូបឆាយាល័ក្ខរបស់​មហាក្សត្រថៃ ក្រោយ​ពេល​ជាប់​ជានាយករដ្ឋមន្ត្រី។ FB

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print