រថយន្ដធនធំបុកម៉ូតូមួយគ្រឿងចំពីមុខពេញទំហឹងបណ្ដាលឱ្យនារីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដធនធំបានបុកម៉ូតូមួយគ្រឿងចំពីមុខពេញទំហឹងបណ្ដាលអោយនារីម្នាក់រងបួសធ្ងន់រងការខូចខាតហើយថរយន្ថបង្កបើកទៅមុខលែងរួច ។ហេតុការណ៍បានកើតឡើងកាលពីវេលា១២ថ្ងៃត្រង់ ថ្ងៃ ទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ស្ថិតតាមបណ្ដោយផ្លូវ50ម៉ែត ភូមិប្រការសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ បុរសម្នាក់បេីករថយន្ដធនធំ ពាក់ស្លាកលេខបាត់ដំបង 3A-1502 បើកតាមបណ្ដោយផ្លូវ50ម៉ែត ក្នុងទិសដៅ ជើងទៅត្បូង បានបុកម៉ូតូមួយគ្រឿងម៉ាក់ស្តុបពី ពាក់ស្លាកលេខភ្នំពេញ1KF.9609 ចំពីមុខពេញទំហឹងបណ្ដាលអោយនារីម្នាក់រងបួសធ្ងន់រងការខូចខាតហើយថរយន្ថបង្កបើកទៅមុខលែងរួច។

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print