គណៈកម្មាធិការក្រមសីលធម៌នយោបាយ នៃព្រឹទ្ធសភាថៃ នឹងដាក់ញត្តិទៅតុលាការធម្មនុញ្ញ ដើម្បីស្នើដកតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់​

ចែករំលែក៖

ប្រទេស​ថៃ​៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod​ បានចុះផ្សាយថា​ ដើម្បីដកលោកស្រី ផែថងថាន ស៊ីណាវ៉ាត់​ (Paetongtarn Shinawatra​ )​នាយករដ្ឋមន្ត្រីថៃ គណៈកម្មាធិការក្រមសីលធម៌នយោបាយ នៃព្រឹទ្ធសភាថៃ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនានេះ បានប្រកាសថា ពួកគេនឹងដាក់ញ្ញតិ្តទៅកាន់តុលាការធម្មនុញ្ញ និងគណៈកម្មការជាតិប្រឆាំង អំពើពុករលួយ​។

គណៈកម្មាធិការនៃព្រឹទ្ធសភាថៃ បានប្រកាន់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់​ ថា៖​ ដោះស្រាយមិនបានល្អពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសកក្រោយការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទ។

...

សូមជម្រាបថា​ គិត​ត្រឹម​រសៀល​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់​ នាយករដ្ឋមន្ត្រីថៃ​ គេមិនទាន់ឃើញមានព័ត៌មានផ្លូវការណា​ បានចេញផ្សាយពីការសម្រេចចិត្តរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក្នុងការចុះចេញពីតំណែងនោះទេ​ បើទោះបីជា​លោកស្រី​ កំពុងប្រឈមមុខនឹងសម្ពាធពីសាធារណៈជនថៃ ដែលទាមទារឱ្យលោកស្រីលាលែងចេញពីតំណែង​នោះ​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print