កាសែត Bangkok Post៖​ ក្រុមអ្នកតវ៉ា និងបណ្ដាញក្រុមនិសិ្សតថៃ ធ្វើបាតុកម្មទាមទារឱ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត់​ ចុះចេញពីតំណែង

ចែករំលែក៖

ទីក្រុងបាងកក៖ បើយោងតាមការចេញផ្សាយដោយកាសែត Bangkok Post បានចុះផ្សាយថា​ ក្រុមអ្នកតវ៉ា និងបណ្ដាញនិស្សិតថៃ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បាន​​ប្រមូល​ផ្តុំគ្នា​នៅ​ក្បែរការិយាល័យ​រដ្ឋាភិបាលថៃ​ ដោយ​ទាមទារ​ឱ្យនាយក​រដ្ឋមន្ត្រី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់​ (Paetongtarn Shinawatra) ចុះ​ចេញ​ពី​តំណែង បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​ការសន្ទានតាមទូរស័ព្ទ​ជាមួយ​សម្តេចតេជោលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ការតវ៉ាកំពុងដឹកនាំដោយក្រុមនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ (Network of Students and People for Reform of Thailand) ដែលធ្លាប់ធ្វើបាតុកម្មជាច្រើនដងដែរ ដើម្បីទាមទាររកការបញ្ជាក់អំពីសុខភាពរបស់ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ដែលជាឱពុករបស់លោកស្រី Paetongtarn អំឡុងពេលដែលលោក ថាក់ស៉ីន ជាប់ពន្ធនាគារ។

ក្រុមអ្នកតវ៉ា បាន​ចាប់​ផ្តើមការ​ប្រមូលផ្តុំ នៅ​ស្ពាន Chamai Maruchet ខាង​មុខ​ការិយាល័យ​រដ្ឋាភិបាល ជា​កន្លែង​ដែល​មានការ​រៀបចំ​ឆាក ហើយអ្នកកាន់ក្បាលមេក្រូ អំពាវនាវ​ឱ្យលោកស្រី នាយករដ្ឋមន្រ្តីថៃ​ ​ចុះ​ចេញ​ពី​តំណែង។

...

អាជ្ញាធរ​​និយាយ​ថា ពួកគេ​ក៏​កំពុង​ត្រួតពិនិត្យ​មិនឱ្យមានការបន្លឺសំឡេងកងរំពង​ និងមានការរឹតបន្តឹងសន្តិសុខ នៅជុំវិញការិយាល័យរដ្ឋាភិបាល ដោយរថយន្តប៉ូលិសតម្រៀបជួរគ្នា និងដាក់របាំង​ការពារ​កម្រាស់ ៣​ជាន់ ​នៅនឹង​ជើង​ស្ពាន ដើម្បី​រារាំង​អ្នកតវ៉ាមិន​ឱ្យ​ចូល​ក្នុង​បរិវេណ​ការិយាល័យ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print