អន្តរជាតិ ៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ប្រមុខ រដ្ឋ នៃប្រទេស ទាំង ៦ បាន ចុះហត្ថលេខា លើសេចក្តីប្រកាសក្រុង Astana និង សន្ធិសញ្ញាស្តីពីភាពជាអ្នកជិតខាងល្អជានិរន្តរ៍និងកិច្ចសហប្រតិបត្តិការមិត្ត ភាព កិច្ច ប្រជុំ កំពូល ប្រកាសថា បាន ចុះហត្ថលេខា លើ ឯកសារ សហប្រតិបតិ្តការ ១២ច្បាប់ បញ្ជី សមិទ្ធផល នៃ កិច្ច ប្រជុំ កំពូល មាន ចំនួន លើសពី ១០០គម្រោង ។ល។ នៅថ្ងៃទី ១៧ ខែ មិថុនា តាមម៉ោង ក្នុង តំបន់ កិច្ចប្រជុំ កំពូល លើកទី ២ ចិន -អាស៊ីកណ្តាល ដែល បើក ធ្វើ នៅក្រុង Astanaប្រទេស កាហ្សាក់ស្ថាន បាន ឈាន ដល់ មតិ ឯកភាព រួម មួយ ចំនួន ។ ជា ពិសេស លោក Xi Jinping ប្រធាន រដ្ឋ ចិន បាន លើក ឡើង ពី”ស្មារតី ចិន-អាស៊ីកណ្តាល “ជា លើក ដំបូង ខណៈពេល ថ្លែង សុន្ទរកថា គន្លឹះក្នុងកិច្ច ប្រជុំកំពូល ដែល បាន ផ្តល់ ការ ណែនាំ ដ៏សំខាន់ សម្រាប់ ធ្វើ ឱ្យ កិច្ច សហប្រតិបតិ្តការ បន្ត ទៅ គ្រប់ជំនាន់។
គេហទំព័រ «CCFR China state-controlled media » ចាប់ពី កិច្ច ប្រជុំ កំពូល លើក ដំបូង ចិន -អាស៊ីកណ្តាលក្រុង ស៊ីអាន កាល ពី ឆ្នាំ ២០២៣ មក យន្តការ ចិន -អាស៊ីកណ្តាលមានភាពកាន់តែចាស់ទុំ ពីមួយថ្ងៃទៅមួយថ្ងៃ វេទិកា កិច្ច សហប្រតិបតិ្តការ ថ្នាក់ ក្រសួង ចំនួន ១៣ បាន ដំណើរការ ប្រកប ដោយ ប្រសិទ្ធភាព ។ ចាប់ពី គម្រោង ផ្លូវ ដែក ចិន កៀហ្ស៉ីស៊ីស្ថាន និងអ៊ូបេសគីស្ថាន ចាប់ដំណើរ ការ ជា ផ្លូវ ការ ដល់ ច្រក របៀង ដឹក ជញ្ជូន អន្តរជាតិ ឆ្លង សមុទ្រ កាស្ពៀន ត្រូវបានលើកកម្ពស់គុណភាពនិងពង្រីក រហូត ដល់ ទីក្រុង នៃ ប្រទេស ចិន កាន់តែ ច្រើន បាន បើក ខ្សែ ផ្លូវ រថភ្លើង ចិន -អាស៊ីកណ្តាល ប្រការ ទាំង នេះសុទ្ធតែ បាន សបញ្ជាក់ឱ្យ ឃើញនូវកិច្ច សហប្រតិបតិ្តការ ថ្មី និង ការ រីក ចម្រើន ថ្មី ដើម ទទឹម៦ដើម ដែល ប្រមុខ រដ្ឋ នៃប្រទេស ទាំង ៦ បាន រួម គ្នា ដាំ នៅ ២ឆ្នាំ មុន សព្វថ្ងៃនេះ បានចេញជា ផ្លែ ផ្កាពេញមែក ។
គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ន នេះ ស្ថានការណ៍អន្តរជាតិ មានភាពស្មុគស្មាញ និងបម្រែបម្រួល ការ ប៉ះទង្គិច ខាង នភូមិសាស្ត្រ នយោបាយ កើត មានជា បន្តបន្ទាប់ ការពារនិយម ឯកតោភាគីនិយមនិង អនុត្តរភាព និយម បាន ងើបឡើង វិញ ។ ការ ស្វែងរក សាមគ្គីភាព ជំរុញ ស្ថិរភាព និង ស្វែង រក ការ អភិវឌ្ឍ ជា គោលបំណង រួម ក្នុង តំបន់ ។ នៅលើមាគ៌ា សម្រាប់ រួម គ្នា សម្រេចបាន នូវ ទំនើបកម្ម លោក Xi Jinping ប្រធាន រដ្ឋ ចិន បាន លើក ឡើង គំនិត ផ្តួចផ្តើម ៥ចំណុច ដោយ បាន គូសបញ្ជាក់ពី “ប្រកាន់ខ្ជាប់ នូវ គោលបំណង ដើម នៃ សាមគ្គីភាព ដែល មានទំនុកចិត្ត ចំពោះគ្នា ទៅវិញទៅមក និង ផ្តល់ ការ គាំទ្រ ដល់ គ្នា ទៅវិញទៅមក ” “កែលម្អប្លង់ កិច្ច សហប្រតិបតិ្តការជាក់ស្តែង ដែលមាន ប្រសិទ្ធភាពខ្ពស់ និង មានភាពស៊ីសង្វាក់ គ្នា យ៉ាង ស៊ី ជម្រៅ ” “បង្កើត រចនាសម័្ពន្ធ សន្តិសុខ ដែល ប្រកបដោយសន្ដិភាព ស្ថិរភាពនិង រួម សុខ រួម ទុក្ខ ” “រឹតចំណងទំនាក់ទំនង រវាងប្រជាជន ដែល មាន ចិត្ត មួយ ថ្លើម មួយ មាន ការ យល់ ដឹង ពី គ្នា និងមានភាពស្និទ្ធស្នាល” “គាំពារសណ្តាប់ ធ្នាប់ អន្តរជាតិ ដែលសមភាព សមហេតុផល ស្មើភាព និង ប្រកប ដោយ របៀបរៀបរយ ” ។ គំនិត ផ្តួច ផ្តើម ទាំង នេះ បាន គ្រោង ផែនការ គោល ថ្មី សម្រាប់ ជំរុញ ការ អភិវឌ្ឍ នៃ កិច្ច សហប្រតិបតិ្តការ ក្នុង តំបន់ ប្រកបដោយ គុណភាព ខ្ពស់ ។
គេហទំព័រ «CCFR China state-controlled media » តាំង ពីដើម មក កិច្ច សហប្រតិបតិ្តការ ខាង សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ជា និមិត្ត សញ្ញា ដ៏លេចធ្លោនៃ កិច្ច សហប្រតិបតិ្តការ ចិននិង អាស៊ីកណ្តាល ។ នៅឆ្នាំ ២០២៤ ទំហំ ពាណិជ្ជកម្ម របស់ប្រទេស ចិន ជា មួយ ប្រទេស អាស៊ីកណ្តាល បាន ឡើង ដល់ ៩៤,៨ប៊ីលាន ដុល្លារអាមេរិក ដែល បាន បំបែក កំណត់ ត្រា ក្នុង ប្រវត្តិសាស្ត្រ ។ ក្នុ ងកិច្ច ប្រជុំ កំពូល លើក នេះ លោកប្រធាន Xi Jinping បាន លើក ឡើង ថា គួរផ្តោតសំខាន់ ទៅលើ កិច្ច សហ ប្រតិបតិ្តការ លើ វិស័យ ភាពរលូន ពាណិជ្ជកម្ម ការ បណ្តាក់ទុន ខាង ឧស្សាហកម្ម និង ការ តភ្ជាប់គ្នាជាដើម រីករាយ ចែក រំលែក បទពិសោធ អភិវឌ្ឍន៍ និង សមិទ្ធផល បច្ចេកវិទ្យា ថ្មីបំផុត ជា មួយ ប្រទេស អាស៊ីកណ្តាល ជំរុញ ការ តភ្ជាប់ គ្នា នៃ ហេដ្ឋារចនាសម័្ពន្ធ ឌីជីថល បង្កើន កិច្ចសហប្រតិបតិ្តការ ផ្នែក បញ្ញា សិប្បនិម្មិត បណ្តុះបណ្តាល កម្លាំង ផលិត កម្មគុណភាព ថ្មី ហើយ រីករាយ ផ្តល់ ជំនួយឥត សំណងចំនួន ១៥០០លានដុល្លារអាមេរិក ដល់ ប្រទេស អាស៊ីកណ្តាល សម្រាប់ អនុវត្ត គម្រោងកែ លម្អ ជីវភាពរស់នៅ និង ការ អភិវឌ្ឍដែល ប្រទេស នានាយក ចិត្ត ទុក ដាក់ ។
គេហទំព័រ «CCFR China state-controlled media » ពី “ទស្សនទាន ក្រុង ស៊ីអាន ” ដល់ “គំនិត ឯកភាពរួម នៅក្រុង Astana ” ក្រោម ការ ណែនាំ ពី យុទ្ធសាស្ត្រ នៃ ប្រមុ ខរដ្ឋ ប្រទេស៦ “ស្មារតី ចិន-អាស៊ីកណ្តាល “នឹង ធ្វើ ឱ្យ កិច្ច សហ ប្រតិបតិ្តការ រវាង គ្នា និង គ្នា មាន ភាពកាន់តែ ស្អិត ល្មួត ក៏ដូច ជា ជំរុញ ឱ្យ បង្កើត សហគមន៍រួម វាសនា រវាង ចិន -អាស៊ីកណ្តាលដែល មានភាពកាន់តែជិតសិ្នទ្ធ ៕
ដោយ ៖ សុលា