លេខ នគរបាល ដែល បំពាក់ លេី រថយន្ត Jeep យកទៅ លេង Off Road នេះ ជា ស្លាកលេខ ក្លែង ក្លាយ មែនទេ ?

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ត Jeep យកទៅ លេង Off Road ពាក់ផ្លាកលេខ នគរបាល មិនដឹងថា គាត់មានបេសកម្មអ្វី ឬជិះកម្សាន្តរបៀបអ្នកអស្ចារ្យសម្តែងជាជនក្លាហាន បើកឡានកាត់ព្រៃ ជ្រលង ដងអូរ យ៉ាងណាទេ ប៉ុន្តែសកម្មភាពនេះ បើមិនមែនជាដំណើរបេសកម្មទេ ធ្វើឱ្យប៉ះពាល់អង្គភាព នគរបាលជាតិធ្ងន់ធ្ងរហើយ ។

បើយោងតាមប្រភព បណ្តាញសង្គមបង្ហោះថ្ងៃនេះ បានលើកឡើងថា ៖ «លេខ នគរបាល ដែល បំពាក់ លេី រថយន្ត Jeep យកទៅ លេង Off Road នេះ ជា ស្លាកលេខ ក្លែង ក្លាយ មែនទេ» ។

គេបានបង្ហោះថា ៖ លេខឡាន នគរបាល ក្លែងក្លាយ ត្រូវ បាន ជនល្មើស យកទៅ ប្រើប្រាស់ អនាធិបតេយ្យ ខុស ច្បាប់ បង្ករអោយ មានការ រិះគន់ ដល់ អង្គភាព ផងដែរ ។ មន្ត្រី នគរបាល ផ្នែក គ្រប់គ្រង ស្លាកលេខ យានយន្ត នគរបាលជាតិ បានអោយដឹងថា ស្លាកលេខ នប២-៩៧៨៧ នេះ គឺ បាន ចុះ បញ្ជី គ្រប់គ្រង លេី រថយន្ដ កាមរី ផលិត ឆ្នាំ ២០០៧ ពណ៌ប្រផេះ ស្ថិត នៅ ក្រោម ការ គ្រប់គ្រង របស់ មន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន ក្រសួង មហាផ្ទៃ មិនមែន ចុះបញ្ជី លេី រថយន្ដ Jeep នេះទេ ។ ដូច្នេះ លេខ នគរបាល ដែល បំពាក់ លេី រថយន្ត Jeep យកទៅ លេង Off Road នេះ ជា ស្លាកលេខ ក្លែង ក្លាយ ទេ ។ ដូច្នេះបញ្ហានេះ តើសមត្ថកិច្ចមានវិធានការបែបណា ? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print