ខេត្តឧត្តរមានជ័យ ៖ ប្រាសាទតាមាន់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលប្រចាំការនៅលើប្រាសាទតាមាន់ធំ មានការទំនាក់ទំនងគ្នាល្អ ដើម្បីព្រំដែនសន្តិភាព ភាតរភាពរវាងប្រទេសទាំងពីរ។ នេះបើយោងតាមប្រភព ពីកងពលតូចថ្មេីរជេីង លេខ៤២ ។
ខាងអង្គភាព កងពលតូចថ្មេីរជេីង លេខ៤២ ឱ្យដឹងថា ៖ ថ្ងៃនេះផងដែរ មានបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកទស្សនាប្រាសាទតាមាន់ ដែលជាមោរតកពីដូនតាខ្មែរយើង ស្ថិតនៅ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងបានសាកសួរសុខទុក្ខដល់កងកម្លាំងដែលឈរជើងការពារបូរណៈភាពដែនដីនៅទីនោះផងដែរ ៕
...
ដោយ ៖ សិលា