គណបក្សក្នុងរដ្ឋាភិបាលចម្រុះថៃ ទាមទារ ការកំណែទម្រង់ ខណៈរដ្ឋាភិបាលជួបវិបត្តិ ឲ្យមានការកែទម្រង់មួយចំនួន

ចែករំលែក៖

ទីក្រុងបាងកក ៖ នៅព្រឹកថ្ងៃសុក្រទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ គណបក្ស ប្រជាធិបតេយ្យ( Democrat Party) នៅ ក្នុងរដ្ឋាភិបាលចម្រុះថៃ បច្ចុប្បន្នបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ជំហរ របស់ខ្លួនចង់នៅក្នុងរដ្ឋាភិបាលចម្រុះបន្តទៅទៀត ក៏ប៉ុន្តែគណបក្សនេះ បានទាមទារ ឲ្យមានការកែទម្រង់មួយចំនួន ជាពិសេសគឺទំនាក់ទំនងជាមួយកម្ពុជា ។
សូមបញ្ជាក់ថា ៖ គណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សធំទី៣ ក្នុងរដ្ឋាភិបាល ចម្រុះដឹកនាំដោយគណបក្សភឿថៃ របស់ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បាន ជួប ប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ គណបក្សនៅល្ងាចថ្ងៃទី១៩ ខែមិថុនា បន្ទាប់ ពី វិបត្តិនយោបាយថៃបានផ្ទុះឡើង ហើយ គណបក្ស Bhumjaithai របស់លោក Anutin Charnirakul បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះមួយថ្ងៃមុន។

គណបក្សប្រជាធិបតេយ្យថៃ បង្ហាញការ ប្តេជ្ញាចិត្តចំពោះរដ្ឋាភិបាលប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រ ជាប្រមុខរដ្ឋ នៅ ក្នុងប្រព័ន្ធសភា។ គណបក្សនេះមិនគាំទ្រ ចំពោះការផ្លាស់ប្តូរ នយោបាយក្រៅពីការ គ្រប់គ្រង់ តាមបែបប្រជាធិបតេយ្យ និង អំណាចរដ្ឋធម្មនុញ្ញឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សប្រជាធិបតេយ្យបានលើកឡើង ថា ខ្លួននៅតែបន្តនៅក្នុងរដ្ឋាភិបាលចម្រុះ ប៉ុន្តែអំពាវនាវឲ្យរដ្ឋាភិបាល ត្រួតពិនិត្យ តួនាទីនិងគោលជំហររបស់ខ្លួន ឲ្យម៉ត់ចត់ លើបញ្ហាទំនាក់ទំនងជាមួយកម្ពុជា ។ គណ បក្សនេះក៏ជំរុញឲ្យរដ្ឋាភិបាលធ្វើការបង្ហាញ ដើម្បីស្តារទំនុកចិត្តសាធារណៈឡើងវិញ ។
សូមជម្រាបថា ៖ ការរុះរើគណៈរដ្ឋមន្ត្រីដែល គណបក្សភឿថៃ គ្រោងធ្វើឡើងនៅពេលខាងមុខនេះ អាចប្រឈមចេញមិនរួច ដោយសារតែសំឡេងសមាជិកសភារបស់ សមាជិកក្នុងរដ្ឋាភិបាលចម្រុះកាន់តែតិចមិនអាចមានការបោះឆ្នោតគាំទ្រគ្រប់គ្រាន់ តាមច្បាប់កំណត់។
បន្ទាប់ពីការប្រកាសដកខ្លួន ពីរដ្ឋាភិបាល ចម្រុះរបស់គណបក្ស Bhumjaithai របស់ លោក Anutin Charnirakul ដែលកាន់តួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ រដ្ឋាភិបាលភិបាលរបស់ លោកស្រី ផែថង ថា ស៊ីណាវ៉ាត្រ បាន ប្រឈមនឹងវិបត្តិដោយសារតែ រដ្ឋមន្ត្រីរហូត ដល់៨រូបចេញ ពីគណបក្ស Bhumjaithai បានប្រកាសលាលែងពីតួនាទី។ នេះជាការចេញផ្សាយដោយកាសែត The Nation Thailand ជាបន្តបន្ទាប់ ។
ការស្ទង់មតិនាពេលថ្មីៗ ធ្វើឡើងដោយកាសែត Krungthep Turakij ជាបណ្តាញរបស់ The Nation ផ្សាយជាភាសាថៃ បានសាកសួរនាយកប្រតិបត្តិចំនួន ១០០នាក់ មកពីវិស័យឈានមុខគេដូចជា ផលិតកម្ម កសិកម្ម ថាមពល អចលនទ្រព្យ ទេសចរណ៍ សេវាកម្ម និងវិស័យមួយចំនួនទៀត ជុំវិញទស្សនៈរបស់ពួកគេទាក់ទងនឹងវិបត្តិនយោបាយ ដែលកំពុងបន្ត។
ភាគច្រើននៃនាយកប្រតិបត្តិដែលត្រូវបានសាកសួរ ចង់ឱ្យនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra លាលែងពីតំណែង ពីព្រោះពួកគេយល់ឃើញថា ការដឹកនាំរបស់លោកស្រីកំពុងរួមចំណែក ធ្វើឱ្យស្ថានភាពនយោបាយ និងសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។ ពួកគេបានយល់ស្របគ្នាថា អស្ថិរភាពនយោបាយនៅក្នុងប្រទេសថៃ គឺជាកត្តាចំបងក្នុងការធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។ ពួកគេកំពុងអំពាវនាវឱ្យរដ្ឋាភិបាល ចាត់វិធានការបន្ទាន់ ដើម្បីស្តារទំនុកចិត្តផ្នែកសេដ្ឋកិច្ច ដោយស្នើឡើងថា រដ្ឋាភិបាលគួរតែផ្តោតលើការដោះស្រាយបញ្ហាបំណុល ដែលប្រជាពលរដ្ឋជួបប្រទះ គាំទ្រវិស័យទេសចរណ៍ និងបង្កើតបរិយាកាសសេដ្ឋកិច្ចប្រកបដោយស្ថិរភាព ៕

ដោយ ៖ សិលា

...

លោក Chalermchai Sri-on ប្រធានគណបក្ស ប្រជាធិបតេយ្យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print