សូមចូលរួមរំលែកទុក្ខ! នារីជាបុគ្គលិក កាស៊ីណូម្នាក់ មានវិបត្តិ​ក្នុង​គ្រួសារ​(ខឹងឪពុកស្តីបន្ទោស)លោតទឹកសម្លាប់ខ្លួននៅលើស្ពាន ទន្លេវ៉ៃគោផ្អើលទាំងទៀបភ្លឺ

ចែករំលែក៖

ខេត្តស្វាយរៀង: នារីជាបុគ្គលិក កាស៊ីណូម្នាក់ សង្ស័យមានវិបត្តិ​ក្នុង​គ្រួសារ​(ខឹងឪពុកស្តីបន្ទោស)បានលោតទឹកសម្លាប់ខ្លួននៅលើស្ពាន ទន្លេវ៉ៃគោផ្អើលដល់ អ្នកធ្វើដំណើរនិងអ្នកហាត់ប្រាណ ទាំងព្រឹកព្រលឹមនៅក្រុងស្វាយរៀង។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង ៥និង៣៥នាទីទាបភ្លឺ ថ្ងៃទី​ទី២០ខែមិថុនាឆ្នាំ២០២៥​ នៅចំណុចស្ពានហាយវ៉េ ស្ថិតក្នុងភូមិបាក់រនាស់សង្កាត់សង្ឃ័រ​ ក្រុងស្វាយរៀង​។

យោងតាមសមត្ថកិច្ច នគរបាលក្រុងស្វាយរៀង បានឲ្យដឹងថានារីរងគ្រោះមានឈ្មោះ វ៉ុន​ សារិទ្ធអីលី(ហៅអ៊ីហួយ)  អាយុ២១ឆ្នាំ​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ )​ រស់នៅភូមិ​  ព្រះ​ទន្លេ​ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង។

បន្ទាប់ពីមាន សេចក្ដីរាយការណ៍ ពីអាជ្ញាធរភូមិ រួចមកសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងសហការ ជាមួយកងរាជអាវុធហត្ថក្រុងនិងក្រុមគ្រូពេទ្យ ព្រមទាំងនគរបាលជំនាញ បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ  និងបានប្រទះឃើញសព ទើបបានស្រង់ដាក់លើទូក ។

ប្រភពបន្តថា ក្រោយពីស្រង់ដាក់លើគោក សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានពិនិត្យសពដោយបានសន្និដ្ឋានថា ពិតជាករណីលោតទឹកសម្លាប់ខ្លួនប្រាកដមែន ដោយមិនមែនមានស្លាកស្នាមអ្វីជាអំពើឃាតកម្មនោះទេ។

បើតាមក្រុមគ្រួសារបានរៀបរាប់ទាំងទឹកភ្នែក ថា មិនគួរណាកូនស្រីគិតខ្លីបែបនេះសោះដោយគ្រាប់តែ ស្តីបន្ទោសរឿងបន្តិចបន្តួចសោះ។

បច្ចុប្បន្ន​ សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ជូនសាច់ញាតិធ្វេីបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print