លោក Xi Jinping ជួបសន្ទនាជាមួយលោក Christopher Mark Luxon

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២០ខែ មិថុនា លោក Xi Jinping ប្រធានរដ្ឋចិន បាន ជួបសន្ទនាជាមួយ លោក Christopher Mark Luxon នាយករដ្ឋមន្ត្រី នូវែលសេឡង់ ដែល កំពុង បំពេញទស្សនកិច្ច ផ្លូវការ នៅ ប្រទេស ចិន។ នេះជាការចេញផ្សាយពីគេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បាន លើកឡើងថា ជាង ៥០ ឆ្នាំ បន្ទាប់ពីបង្កើត ទំនាក់ទំនងការទូត មក ចិន និង នូវែលសេឡង់ ប្រកាន់ខ្ជាប់ ការគោរពគ្នាទៅវិញទៅមករហូត ទំនាក់ទំនងរវាង ប្រទេសទាំងពីរ ឈរ នៅ ជួរ មុខ ក្នុងចំណោម ទំនាក់ទំនង រវាង ចិន និង បស្ចិម ប្រទេស ក្នុង រយៈពេល ជា យូរ កន្លង មក ។ ឆ្នាំនេះ ជា ខួប ៨០ ឆ្នាំ នៃ ថ្ងៃ ជ័យជម្នះ ក្នុង សង្គ្រាម ប្រឆាំង ហ្វាស៊ីស ពិភពលោក និង ខួប ៨០ឆ្នាំ នៃ ការបង្កើត អង្គការ សហប្រជាជាតិ ប្រទេសទាំងពី រ ចិន និង នូវែលសេឡង់ គួរ រួមគ្នា គាំពារ ប្រព័ន្ធ អន្តរជាតិ ដែល មាន អង្គការ សហប្រជាជាតិ ជាស្នូល គាំពារ ប្រព័ន្ធ ពាណិជ្ជកម្ម ពហុភាគី ដែល មាន អង្គការ ពាណិជ្ជកម្ម ពិភពលោក ជា ស្នូល ដើម្បី រួមគ្នា គាំពារ សច្ចយុត្តិធម៌អន្តរជាតិ។

គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Luxon បាន ថ្លែងថា ភាគីនូវែលសេឡង់ យកចិត្តទុកដាក់ ខ្ពស់ ចំពោះ ទំនាក់ទំនងជាមួយចិន។ មានឆន្ទៈ ពង្រីក ទំហំ ពាណិជ្ជកម្ម និង វិនិយោគទុន ជាមួយចិន ។ ពិភពលោក បច្ចុប្បន្ន ពោរពេញដោយ ភាពមិនប្រាកដប្រជា សហគមន៍អន្តរជាតិ សង្ឃឹម ថា ប្រទេសចិន នឹង ដើរតួនាទីកាន់តែ ខ្លាំង ។ ភាគីនូវែលសេឡង់ មានឆន្ទៈ បន្ត ធ្វើ ការ ប្រាស្រ័យទាក់ទង យ៉ាង សកម្ម ជាមួយចិន ដើម្បី គាំពារ ប្រព័ន្ធ ពាណិជ្ជកម្ម ពហុភាគី និង រួមគ្នា ឆ្លើយតប បញ្ហា ប្រឈម រួម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print