កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ប្រធានបទស្ដីពី “ចរិយាធម៌ជាគុណតម្លៃនៃមូលធនមនុស្ស”

ចែករំលែក៖

ខេត្តស្វាយរៀង:លោក ប៉ែន វិបុល រដ្ឋលេខាធិការក្រសួរធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់លោក បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ជាអធិបតី ក្នុងកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ដែលរៀបចំឡើងដោយនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម នៃអគ្គនាយក ដ្ឋានកិច្ចការសាសនា ក្រសួងធម្មការនិងសាសនា បានប្រារព្ធធ្វើនៅសាកលវិទ្យាល័យស្វាយរៀង ។

ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់ លោកគ្រូ ឡឹក វីរៈ សាកលវិទ្យាធិការរងតំណាងលោក សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង លោកទីវសុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ព្រះមន្ត្រីសង្ឃក្រុងស្វាយរៀង មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្ត និងនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀងប្រមាណ៣៥០អង្គ-នាក់។

ឆ្លៀតក្នុងឱកាសនេះ លោក ប៉ែន វិបុល រដ្ឋលេខាធិការក្រសួរធម្មការនិងសាសនា បានជម្រាបជូននូវសមិទ្ធផល ដែលទទួលបានពី កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ចាប់ផ្តើមតាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះមាន កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា នៃក្រសួងធម្មការនិងសាសនា ត្រូវបានបង្កើតឡើងក្រោមគំនិត ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំដឹកនាំដោយក្រសួងធម្មការ និងសាសនា ដែលមាននាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គមជាប្រតិបត្តិករ ដោយមាន ការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអគ្គនាយកដ្ឋានទូរទស្សន៍រដ្ឋ និងឯកជន។

ដោយឡែកកម្មវិធីទស្សនា ទានព្រះពុទ្ធសាសនានេះ ក៏មានគោលបំណងរួមចំណែកដល់ការអប់រំក្នុងនោះមាន៖

១-ជួយអប់រំទូន្មាន បណ្តុះស្មារតីសិស្សានុសិស្សឱ្យយល់ដឹងអំពីការប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ សុជីវធម៌ គុណធម៌ក្នុងសង្គម។

២-យល់ដឹងពីតម្លៃគុណផលនៃការសិក្សា។

៣-ចេះគោរពមាតាបិតា ចាស់ព្រឹទ្ធាចារ្យ ត្រកូលរៀមច្បង បុព្វការីជនក្នុងគ្រួសារ និងសង្គម។

៤-សិស្សានុសិស្សចេះគោរពស្រឡាញ់ លោកគ្រូ អ្នកគ្រូ។

៥-ចៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងការជួញដូរមនុស្ស អំពើអបាយមុខផ្សេងៗ។

៦-ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។

៧-ចៀសផុតពីក្មេងទំនើងក្នុងសង្គម។

៨-និងបង្ការគ្រោះថ្នាក់ចរាចរណ៍។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print