ទីក្រុងបាងកក ៖ នៅថ្ងៃសុក្រ ទី២០ ខែមិថុនានេះ ប្រតិបត្តិករទេសចរណ៍ថៃ បានប្រកាសអាសន្នអំពីរដ្ឋប្រហារ ដែលអាចកើតមានឡើង ក្នុងប្រទេស ហើយ
ពួកគេទទូចថា រដ្ឋប្រហារ ត្រូវតែជៀសវាង នៅគ្រប់ការចំណាយទាំងអស់។ នេះជាប្រភពពី Bangkok Post នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ។
ក្រុមប្រឹក្សាទេសចរណ៍ថៃ ហៅកាត់ TCT បាននិយាយថា ឧស្សាហកម្មនេះ កំពុងត្រូវបានរារាំង ដោយសារកត្តាសេដ្ឋកិច្ចខាងក្រៅ និងភូមិសាស្ត្រនយោបាយ ស្រាប់រួចទៅហើយ។
លោក Ratchaporn Poolsawadee អនុប្រធាន TCT បាននិយាយថា «ភាពចលាចលនយោបាយ គួរតែត្រូវបានដោះស្រាយ ដោយយន្តការ ប្រជាធិបតេយ្យ មិនមែនជារដ្ឋប្រហារ ដូចដែលបានកើតឡើង ក្នុងឆ្នាំ២០១៤»។
លោក Ratchaporn បាននិយាយថា ក្នុងអំឡុងពេលនោះ ចំនួននៃការមកដល់របស់ជនបរទេស បានធ្លាក់ចុះយ៉ាងខ្លាំង ដែលភាគច្រើន បណ្តាលមកពីកង្វះទំនុកចិត្ត ក្នុងការធ្វើដំណើរ។
គួរបញ្ជាក់ថា ការបែកធ្លាយសារឆ្លងឆ្លើយ តាមទូរស័ព្ទ របស់នាយករដ្ឋមន្ត្រីថៃ ត្រូវបានគណបក្សប្រឆាំង យកមកធ្វើជាលេស អំពាវនាវឲ្យរំលាយសភាចោល ខណៈក្តីបារម្ភអំពីរដ្ឋប្រហារ ដែលអាចកើតឡើង។
សូមរំលឹកថា ៖ ក្នុងពេលដែលកម្ពុជា និងថៃ កំពុងមានភាពតានតឹងផ្នែកព្រំដែន ក្រុម ជ្រុលនិយម ថៃគាំទ្រដោយយោធាថៃ បានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដាក់រូប និងឈ្មោះសម្តេចតេជោ ជាភាសាថៃ ក្នុងចេតនាបំភាន់សភាពការណ៍ព្រំដែន និងបោកប្រាស់លុយកាក។អ្នកនាំពាក្យសម្តេច ហ៊ុន សែន បានប្រតិកម្មនឹងបញ្ហានេះ និង ចាត់ទុកជាសកម្មភាពដែលទុរយស ៕
ដោយ ៖ សិលា