ភ្នំពេញ៖ តោះប្រជាពលរដ្ឋយើងនាំគ្នាជួយដល់កសិករខ្មែរ សម្រាប់អ្នកដែលនិយមទទួលទានល្ពៅជាប្រចាំប្រាកដជាដឹងហើយថា ផ្លែល្ពៅមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព និងអាហារូបត្ថម្ភជួយទ្រទ្រង់រាងកាយ។ ជាពិសេស បន្លែពណ៌លឿងមួយនេះបានក្លាយគ្រឿងផ្សំសុខភាពដ៏មានតម្លៃជាញឹកញាប់ ដែលតែងតែមាននៅក្នុងអាហារអ្នកស្រលាញ់សុខភាព។
ដោយសារតែបច្ចុប្បន្ននេះផ្លៃល្ពៅរបស់បងប្អូនកសិករខ្មែរកំពុងត្រូវប៉ានដោយបានដាក់លក់នៅលើទីផ្សារ ជាពិសេសនៅតាមផ្សារទំនើបនានាក្នុងប្រទេសកម្ពុជា ដូច្នេះបន្លែមួយប្រភេទនេះកំពុងក្លាយជានិន្នាការមួយក្រោមស្លាកថា «គាំទ្រផលិតផលក្នុងស្រុក ដូចថែសេដ្ឋកិច្ចជាតិឲ្យរុងរឿង»។
ខាងក្រោមនេះជាអត្ថប្រយោជន៍អាហារូបត្ថម្ភរបស់ល្ពៅដែលអ្នកគួរដឹង៖
សម្បូរវីតាមីន៖
វីតាមីន A៖ សម្បូរទៅដោយសារធាតុ Beta-carotene ដែលរាងកាយបំប្លែងទៅជាវីតាមីន A មានសារៈសំខាន់សម្រាប់ចក្ខុវិស័យ ភាពស៊ាំ និងសុខភាពស្បែក។
វីតាមីន C៖ គាំទ្រមុខងារប្រព័ន្ធភាពស៊ាំ ការផលិតកូឡាជែន និងដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម។
វីតាមីន E៖ ការពារកោសិកាពីការខូចខាត និងគាំទ្រដល់សុខភាពស្បែក និងភ្នែក។
សារធាតុរ៉ែ៖
មានផ្ទុកប៉ូតាស្យូម ម៉ាញ៉េស្យូម និងជាតិដែក ដែលជួយដល់សុខភាពបេះដូង មុខងារសាច់ដុំ និងការដឹកជញ្ជូនអុកស៊ីសែន។
កាឡូរីទាប៖
ល្អបំផុតសម្រាប់ការគ្រប់គ្រងទម្ងន់ – ល្ពៅឆ្អិន១ ពែង មានត្រឹមតែ ៥០ កាឡូរីប៉ុណ្ណោះ។
ជាតិសរសៃខ្ពស់៖
ជំនួយដល់សុខភាពរំលាយអាហារ ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម និងលើកកម្ពស់ការឆ្អែត (មានអារម្មណ៍ឆ្អែតបានយូរមិនឆាប់ឃ្លាន)។
អត្ថប្រយោជន៍សុខភាព
បង្កើនភាពស៊ាំ៖ សារជាតិ Beta-carotene និងវីតាមីន A និង C ជួយពង្រឹងប្រព័ន្ធភាពស៊ាំដល់រាងកាយ។
លើកកម្ពស់សុខភាពភ្នែកនិងចិញ្ចឹម និងថែរក្សាភ្នែក៖ សម្បូរទៅដោយសារធាតុ carotenoids (ដូចជា lutein និង zeaxanthin) ដែលជួយការពារភ្នែកពីការខូចខាតដែលទាក់ទងនឹងអាយុ។
សុខភាពបេះដូង៖ សារធាតុប៉ូតាស្យូម និងជាតិសរសៃជួយដល់សម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុលដែលមានសុខភាពល្អ។
លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម៖ ជួយកាត់បន្ថយភាពតានតឹងអុកស៊ីតកម្ម និងការរលាក កាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ ការថយចុះកម្រិតជាតិស្ករក្នុងឈាម គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម។
ជំនួយដល់សុខភាពស្បែក៖ វីតាមីន A, C និង E រួមចំណែកដល់ស្បែកដែលមានសុខភាពល្អ ដោយការលើកកម្ពស់ការផលិតកូឡាជែន និងការពារប្រឆាំងនឹងការបំផ្លាញពីពន្លឺព្រះអាទិត្យ។
មិនតែប៉ុណ្ណោះ សូម្បីតែគ្រាប់ល្ពៅ ក៏មានមានជីវជាតិខ្ពស់ផងដែរ វាផ្ទុកនូវប្រូតេអ៊ីនខ្ពស់ ខ្លាញ់ល្អ ម៉ាញ៉េស្យូម ស័ង្កសី និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ អាចជួយដល់សុខភាពក្រពេញប្រូស្តាត សុខភាពបេះដូង និងការគេងលក់ស្រួលជាងមុន (ដោយសារសារធាតុ tryptophan)។
ជាពិសេស គ្រាប់ល្ពៅក៏ល្អសម្រាប់បំបាត់ភាពតានតឹង ខណៈដែលប្រេងល្ពៅក៏ជួយបំប៉នសរសៃប្រសាទ ឬសូម្បីតែការទទួលទានផ្លែល្ពៅក៏អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យស្ថិតក្នុងកម្រិតធម្មតាផងដែរ។ ដូច្នេះហើយ សូមព្យាយាមញ៉ាំល្ពៅពីផ្នែកផ្សេងៗដើម្បីជាប្រយោជន៍ជារួមដល់រាងកាយទាំងមូល។
ជាងនេះថែមទៀត សម្រាប់អ្នកចង់ចង់ញ៉ាំល្ពៅដើម្បីសម្រកទម្ងន់ បន្ថយកម្រិតជាតិស្ករក្នុងឈាម សូមកុំទទួលទានល្ពៅដោយការយកទៅធ្វើបង្អែមឬកែច្នៃដាក់សារធាតុលាយបញ្ចូលគ្នា។ ដោយសារតែវាជាបង្អែមដែលមានជាតិស្ករខ្ពស់ វាត្រូវបានគេណែនាំឲ្យស្ងោរ ឬចំហុយ ហើយញ៉ាំជាមួយបន្លែ និងផ្លែឈើផ្សេងៗ ឬធ្វើស៊ុបល្ពៅក៏អាចជួយដល់សុខភាពបានយ៉ាងច្រើន៕ដោយ៖តារា