ភ្នំពេញៈ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គិតត្រឹមម៉ោង៨:០០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ម៉ូតូប្រើប្រាស់សុីម៉ាំងបំពង់សំឡេងខុសលក្ខណបច្ចេកទេស ចំនួន១១គ្រឿង និងម៉ូតូគ្មានផ្លាកលេខ ចំនួន០១គ្រឿង។
បច្ចុប្បន្ន កម្លាំងនៃធិការដ្ឋាននគរបាលខណ្ឌកំបូល បានណែនាំអប់រំ និងធ្វេីកិច្ចសន្យា ដល់អ្នកបេីបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកដោះដូរ និងធ្វើផ្លាកលេខម៉ូតូ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ៕
...
ដោយ៖ ជីណា