លោក ពេជ សោភ័ន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធនៃឧត្តមានុវត្តន៍ដល់គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀននៅសាលារៀនគោលដៅ គ.វ.អ. តំបន់៤ និងតំបន់៥ ចំនួន ២២សាលា ក្នុងខេត្តចំនួន ៤

ចែករំលែក៖

ភ្នំពេញ ៖ នៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ លោក ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ. បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធនៃឧត្តមានុវត្តន៍ដល់គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀននៅសាលារៀនគោលដៅ គ.វ.អ. តំបន់៤ និងតំបន់៥ ចំនួន ២២សាលា ក្នុងខេត្តចំនួន ៤ (ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តកំពង់ធំ) និងសាលាផ្ការីកចំនួន ២ មកពីខេត្តព្រៃវែង។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.វ.អ. ប្រតិភូសាលាផ្ការីកខេត្តព្រៃវែង និងខេត្តកំពង់ធំ មន្ទីរជំនាញពាក់ព័ន្ធ អភិបាលស្រុកកងមាស និងស្រុកស្រីសន្ធរ ការិយាល័យអប់រំ យុវជន និងកីឡាស្រុក អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ព្រមទាំងគ្រូបង្គោលប្រចាំតំបន់៤ និងតំបន់៥ គ្រូបង្គោលប្រចាំខេត្ត នាយក នាយករង លោកគ្រូ អ្នកគ្រូ គ.គ.ស. គ.គ.ថ. មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សនៃសាលារៀនគោលដៅទាំង៤ខេត្តផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print