ខេត្តកណ្ដាល៖ បុរសម្នាក់ បើកម៉ូតូបត់ឆ្វេង ឆ្លងផ្លូវមិនមើលមុខមើលក្រោយ ត្រូវម៉ូតូមួយគ្រឿងទៀតបើកស្របទិសគ្នា បុកពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសថ្ងន់ស្រាល២នាក់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៩និង១០នាទី លើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ អ៊ូ ពេជ្រ ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសំប៉ាន ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកHONDA Wave ពណ៍ក្រហម គ្មានពាក់ផ្លាក ។ ចំណែកភាគីម្ខាងទៀតឈ្មោះពៅ ម៉េងលាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ:ចុងភៅ មានទីលំនៅភូមិពាមផ្ទោល ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល(របួសធ្ងន់) បើកបរម៉ាកHONDA DREAM C125 ពណ៍ខ្មៅ ពាក់ផ្លាកលេខកណ្ដាល1AS-1753 និងអ្នករួមដំណើរឈ្មោះ សៀត ណារិទ្ធ ភេទស្រី អាយុ ១៩ឆ្នាំ ភេទស្រី មុខរបរ:អ្នករត់តុ មានទីលំនៅភូមិភ្នំដេក ឃុំរំមណី ស្រុករវៀង ខេត្តព្រះវិហារ (របួសស្រាល) ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក HONDA Wave ពណ៍ក្រហម គ្មានពាក់ផ្លាកលេខ បើកបរដោយឈ្មោះ អ៊ូ ពេជ្រ ភេទប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសំប៉ាន ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល (មិនពាក់មួកសុវត្ថិភាព) (ស្លាប់នៅកន្លែងកើតហេតុ) បើកក្នុងទិសដៅត្បូងទៅជើង (កោះធំ-តាខ្មៅ) ។ ពេលបើកមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវ ក្នុងទិសដៅពីកើតទៅលិច
ពេលនោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក HONDA DREAM C125 ពណ៍ខ្មៅ ពាក់ផ្លាកលេខកណ្ដាល1AS-1753 បើកបរដោយឈ្មោះ ពៅ ម៉េងលាង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ:ចុងភៅ មានទីលំនៅភូមិពាមផ្ទោល ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល និងអ្នករួមដំណើរឈ្មោះ សៀត ណារិទ្ធ ភេទស្រី អាយុ ១៩ឆ្នាំ ភេទស្រី មុខរបរ:អ្នករត់តុ មានទីលំនៅភូមិភ្នំដេក ឃុំរំមណី ស្រុករវៀង ខេត្តព្រះវិហារ (ពាក់មួកសុវត្ថិភាពទាំងពីរ) បើកបរក្នុងទិសដៅស្របគ្នា ក៏បានបុកជាមួយម៉ូតូដែលឆ្លងផ្លូវខាងមុខ បណ្ដាលឲ្យដួល ។ ករណីនេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូ HONDA Wave ស្លាប់នៅកន្លែងកើតហេតុ និងអ្នកបើកបរម៉ូតូHONDA DREAM រងរបួសធ្ងន់ និងអ្នករួមដំណើររងរបួសស្រាល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។
ការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពី
អ្នកបើកបរម៉ូតូHONDA Wave បត់ឆ្វេងឆ្លងផ្លូវ មានការធ្វេសប្រហែស មិនបានមើលស្ថានភាពផ្លូវឲ្យបានច្បាស់លាស់ ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យគ្រោះថ្នាក់ ៕