កម្លាំងនគរបា​ល​​ប្រឆាំង​គ្រឿងញៀន​ ស្រុកសា​មគ្គី​មុនី ជ័យ​​ស្រាវ ជ្រាវបង្រ្កាបនិងឃាត់​បានមុខសញ្ញាជនសង្ស័យ​បាន៣​នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ ទទួល​បានព័ត៌​មាន​មូលដ្ឋាន​គួរទុកចិ​ត្ត​ និងគោលកា​រ​ណ៍​ដឹកនាំ​បញ្ជា​ពី​ លោកឧត្ដម​សេ​នី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺ​ កំលាំងនគរបា​ល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ ស្រុកសា​មគ្គី​មុនី ជ័យ​ ដឹកនាំ​ប្រតិបត្ដិកា​រដោយផ្ទាល់​ពីលោ​កវរសេនីយ៍​ឯក​ ខឹម​ សាម៉ុន​ អធិការ​នគរបាល​ស្រុក​ និងបានកិច្ច សហការ​ពី​កំលាំងមូលដ្ឋានស​ម្ងាត់​ នៅថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២​៥​ នៅចំ​ណុចខាងជេីងភូមិត្រពាំងធំ​ ឃុំយុទ្ធសាមគ្គី​ ស្រុកសា​មគ្គីមុនីជ័​យ កំលាំងឃាត់មុខសញ្ញាសង្ស័យម្នាក់ឈ្មោះ​ ភឿន​ រ៉ាម​ ភេទប្រុស​ អា​យុ​ ២៣ឆ្នាំ​ រស់នៅភូមិទឹកឬស្សី​ ឃុំមានជ័យ​ ស្រុកសាមគ្គីមុនីជ័យ​ និងឆែកឆេររកឃេីញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួ​ន​០១​កញ្ចប់,​ ទូរស័ព្ទដៃចំនួន០១​គ្រឿង,​ ឧ​បករណ៍កែច្នៃសំរាប់ប្រេីប្រាស់គ្រឿ​ងញៀនមួយចំនួន​ ។

​ក្រោយសាកសួរ​ជនសង្ស័យខាងលេីបានឆ្លេីយថាខ្លួនទិញពីឈ្មោះ​ ចន្ថា​ ធូ​ ភេទប្រុស​ រស់នៅភូមិទំនប់អង្គ​  និងឈ្មោះ​ ភី​រម្យ​ ភេទប្រុស​ អាយុ​ ៤៥ឆ្នាំ​ រស់នៅភូមិស្មិត​ ឃុំមានជ័យ​ ស្រុកសាមគ្គីមុនីជ័យ​ ។ ដោយបាន ការសម្របសម្រួល​នីតិវិធី​ សមត្ថកិច្ច​បន្ដអនុវត្ដ​និងឃាត់​មុខសញ្ញាសង្ស័យបាន​០២នាក់​បន្ថែម​ ១.ឈ្មោះ​ ចន្ថា​ ធូ​ ២.ឈ្មោះ​ ភី​ រម្យ​ ឆែកឆេររកឃេីញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន១៩​ក​ញ្ចប់​(១​១ធំ,៤ មធ្យម ,៤ តូច),​ ជញ្ជីងអេឡិចត្រូនិចសំ​រាប់ថ្លឹងគ្រឿងញៀនចំនួ​ន ១គ្រឿង,​ ទូរស័ព្ទ​ដៃចំនួន​០២គ្រឿង,​ វិក័យបត្រវេរប្រាក់ (…. ចំនួន ១០ សន្លឹក​), លោហៈ​ធាតុពណ៌ទង់ដែង (ខ្សែក)ចំនួន០១ខ្សែ, ថង់សំរាប់ច្រកគ្រឿងញៀនមួយ ចំនួន,ឧបករណ៍​កែច្នៃ​សំ​រាប់ប្រេីប្រាស់គ្រឿង​ញៀ​នមួយ​ចំនួន,​ ម៉ូតូ០១គ្រឿង​HONDAពណ៍ខ្មៅ​ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1BM.​2552 125cc ។

បច្ចុប្បន្ន​សមត្ថកិច្ចកំពុងបន្ដនីតិវិធី និងសាកសួរជុំវិញ​សកម្មភា​ពពទទួលនិងចែកចាយគ្រឿងញៀនពីប្រភព​ ផ្សេងៗ​ទៀត​ និងបានកសាងសំណុំ​រឿងញ្ជូន​ទៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ចាត់ការ​នីតិ​វិធី​បន្ដ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print