ភ្នំពេញ ៖ នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងរ៉ែនិងថាមពលមានកិត្តិយសសូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ចាប់ពីម៉ោង ០០:០០ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ ព្រះរាជាណាចក្រកម្ពុជានឹងផ្អាកការនាំចូល ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីព្រះរាជាណាចក្រថៃទាំងស្រុង។ ព្រះរាជាណាចក្រកម្ពុជាមាន លទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេស។
អាស្រ័យហេតុនេះ សូមសាធារណជនជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា
...