អ្នកគាំទ្របាល់ទាត់៣នាក់បានស្លាប់ និងយ៉ាងតិច ៧០នាក់រងរបួស ករណីបាក់កីឡដ្ឋានជាតិអាល់ហ្សេរី

ចែករំលែក៖

អ្នកគាំទ្របាល់ទាត់បីនាក់បានស្លាប់ និងយ៉ាងហោចណាស់ ៧០នាក់បានរងរបួស បន្ទាប់ពីគ្រោះមហន្តរាយនៅកីឡដ្ឋានដ៏គួរឲ្យរន្ធត់ ដោយ អ្នកគាំទ្រកំពុងអបអរសាទរក្រុម MC Alger ឈ្នះជើងឯកលីគកំពូលរបស់ពួកគេនៅក្នុងប្រទេសអាល់ហ្សេរី។

MC Alger បានឈរនៅកំពូលតារាងជាមួយនឹងលទ្ធផលស្មើ 0-0 ទល់នឹង ក្រុម NC Magra កាលពីថ្ងៃសៅរ៍។ កីឡាករ និងគ្រូបង្វឹកបានរីករាយនៅលើទីលាន ខណៈដែលអ្នកគាំទ្របានដុតភ្លើងពណ៌បៃតងជុំវិញកីឡដ្ឋាន។ ប៉ុន្តែគួរឱ្យសោកស្ដាយមាន សោកនាដកម្មបានកើតឡើងចំពេលមានការប្រារព្ធពិធីនៅក្នុងកីឡដ្ឋាន Stade du 5 Juillet ។ អ្នកគាំទ្ររាប់សិបនាក់បានធ្លាក់ពីទីតាំងខាងលើនៃកីឡាដ្ឋានដែលមានសមត្ថភាព ផ្ទុកមនុស្ស 64,200នាក់ ។

របាយការណ៍ព័ត៍មានក្នុងស្រុកបានឱ្យដឹងថាផ្នែកមួយនៃរបាំងសន្តិសុខបានដួលរលំនៅថ្នាក់ខាងលើ ដែលមានន័យថាអ្នកគាំទ្រដ៏រីករាយមិនមានអ្វីរារាំងពួកគេហើយធ្លាក់មកខាងក្រោម។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា អ្នកលេង និងបុគ្គលិក MC Alger ជាច្រើននាក់បានទៅមន្ទីរពេទ្យដើម្បីបរិច្ចាគឈាមសម្រាប់អ្នករបួស។

...

ប្រធានាធិបតីអាល់ហ្សេរី Abdelmadjid Tebboune បានផ្ញើសាររំលែកទុក្ខ និងពាក្យជូនពរដល់អ្នកដែលរងផលប៉ះពាល់ដោយចាត់ទុកថានេះគឺជា “សោកនាដកម្មដ៏ឈឺចាប់”។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print