ប្តីប្រពន្ធ២នាក់ត្រូវវាយហើយរត់មកដាក់ពាក្យបណ្តឹងសុំឲ្យសមត្ថកិច្ចជួយ បែរជាត្រូវ២កំភ្លៀងរបស់សមត្ថកិច្ចទៅវិញ

ចែករំលែក៖

ភ្នំពេញៈ ប្តីប្រពន្ធ២នាក់ប្ដីត្រូវបានអ្នកមើលការខុសត្រូវក្នុងផ្ទះសំណាក់មួយកន្លែង វាយបណ្តាលឲ្យមានរបួសស្នាម រួចក៏រត់មកដាក់ពាក្យបណ្តឹងសុំឲ្យសមត្ថកិច្ចជួយ បែជាត្រូវ២កំភ្លៀងរបស់សមត្ថកិច្ចនៅប៉ុស្ថិ៍នគបាលសង្កាត់ផ្សារកណ្តាលទី២។ ហេតុការណ៍ ខាងលើនេះដែរបង្កការភ្ញាក់ផ្អេីល នាវេលាម៉ោង១១:២២នាទីយប់ ថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២៥ ក្នុង សង្កាត់ ផ្សារកណ្តាល ទី២ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មានប្ដីប្រពន្ធមួយគូរបានចូលទៅដេកនៅក្នុងផ្ទះសំណាក់មួយកន្លែងដែរនៅម្ដុំផ្សារកណ្តាលខណៈចូលរួចនិយាយជាមួយនិងអ្នកមើលការខុសត្រូវក្នុងផ្ទះសំណាក់ក៏និយាយមិនត្រូវគ្នាក៏អ្នកមើលការខុសត្រូវក្នុងផ្ទះសំណាក់ខាងលើក៏បានវាយទៅលើប្ដីប្រពន្ធទាំង២នាក់ខាងលើបណ្តាលឲ្យមានរបួសស្នាម រួចក៏រត់មកដាក់ពាក្យបណ្តឹងសុំឲ្យសមត្ថកិច្ចជួយ បែជាត្រូវ២កំភ្លៀងរបស់សមត្ថកិច្ចនៅប៉ុស្ថិ៍នគបាលសង្កាត់ផ្សារកណ្តាលទី២ទៅវិញ។

ក្រោយកើតហេតុសមត្ថកិច្ចបានសុំទោសនិងធ្វើការសម្រួ់សម្រួលទៅដល់ប្ដីប្រពន្ធទាំងពីរនាក់ចំនួនទឹកប្រាក់ 2 លានរៀលតបជាសំណងដោយបញ្ចប់រឿងតែដង៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print