សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជួបជុំគ្នាដើរដោយថ្មើរជើង បង្ហាញពីស្មារតីជាតិនិយមដើម្បីការពារបូរណភាពទឹកដីកម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការធ្វើដំណើរដោយថ្មើរជើង«ព្យុហយាត្រាសាមគ្គីភាព» កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បង្ហាញពីការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីការពារបូរណភាពទឹកដីរបស់យើងប្រកបដោយស្មារតីជាតិនិយម។

ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រារព្ធនៅខេត្តសៀមរាប នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើដំណើរដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជានោះ ត្រូវបានកាសែតថៃចុះផ្សាយព្រោងព្រាតផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាមិនទៅបំពានអ្នកណានោះទេ ប៉ុន្តែកម្ពុជាត្រៀមលក្ខណៈគ្រប់គ្រាន់តាមគ្រប់មធ្យោបាយ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីការពារអធិបតេយ្យ និងកិត្តិយសជាតិរបស់យើង។
សម្ដេចធិបតីបានមានប្រសាសន៍ទៀតថា កម្លាំងគាំទ្ររបស់ប្រជាជាតិមួយយ៉ាងផុលផុសក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងមានបញ្ហា បានបង្ហាញឱ្យឃើញអំពីការយល់ឃើញត្រូវចំពោះជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី ដែលមិនអនុញ្ញាតឱ្យជាតិសាសន៍ណាមករំលោភបំពានមើលងាយបានឡើយ។

...

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការជួបជុំគ្នាដើរដោយថ្មើរជើង ដែលបានរៀបចំឡើងដោយឯកឧត្តម ហ៊ុន ម៉ានី នាពេលកន្លងទៅថ្មីៗនេះ គឺជាសញ្ញាមួយបង្ហាញនូវការសាមគ្គីជាតិ ឯកភាពជាតិ ខណៈព្រឹតិ្តការណ៍នេះ មានការចុះផ្សាយពីទូរទស្សន៍អន្តរជាតិជាច្រើន រួមទាំងសារព័ត៌មានថៃ ក៏មានការផ្សព្វផ្សាយដែរនោះ ៕ ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print