ខេត្តសៀមរាប ៖ នា ពិធិ កិច្ច ប្រជុំ ស.ស.យ.ក. នៅថ្ងៃទី២៣ ខែមិថុនា សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាមាន ពេល វេលាដែល បង្ហាញពីភាពទន់ភ្លន់ របស់ខ្លួន តែបើរងការបំពាន កម្ពុជាត្រូវតែឆ្លើយ តប ហើយ មាន សមត្ថភាពក្នុងការ ដាក់ វិធានការ ដើម្បីការពារមុខមាត់ជាតិ និងអធិបតេយ្យភាពជាតិ។
ការ ប្រើប្រាស់ចលនាជាតិនិយម មក រាល ដាលដល់ កម្ពុជា ការ គំរាមបិទព្រំដែន ការ ប្រើ ប្រាស់សេដ្ឋកិច្ចជាអាវុធ និងសកម្មភាព ផ្សេងៗ មិនមាន ឥទ្ធិពលឡើយ មក លើកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានការឆ្លើយតបរបស់កម្ពុជា ក្នុងការបិទច្រកព្រំដែនគឺជាការឆ្លើយតបក្នុងការបិទច្រកព្រំដែនដោយឯកតោភាគីរបស់ប្រទេសថៃ។ កម្ពុជាទន់ភ្លន់តែបើប្រទេសជិតខាងបំពានកម្ពុជា ត្រូវតែមានវិធានការឆ្លើយតប ដើម្បីការពារបូរណភាពទឹកដី ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្តថា ៖ ហេតុដែលធ្វើឲ្យកម្ពុជាឆ្លើយតបគឺដោយសារមានការបញ្ឆេះស្មារតីជាតិនិយមរបស់ប្រទេសថៃ។ កម្ពុជាធ្វើចលនាជាតិនិយម គឺដើម្បីការពារបូរណភាពទឹកដីតែប៉ុណ្ណោះ។កម្ពុជាមិនឈ្លានពានប្រទេសណានោះទេ។ រាជរដ្ឋាភិបាលកម្ពុជាមិនបានបង្កើតព័ត៌មានក្លែងក្លាយដើម្បីដុតប្រទេសនោះទេ៕
ដោយ ៖ សិលា