សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ភាគីថៃ ប្រើប្រាស់សេដ្ឋកិច្ចជាអាវុធ គំរាមមកលើកម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា មិនខ្លាចការ គំរាមកំហែងពីភាគីថៃ ដែលបានប្រើប្រាស់សេដ្ឋកិច្ចជាអាវុធ គំរាមមកលើកម្ពុជានោះឡើយ គឺកម្ពុជាគ្រាន់តែធ្វើ តាមក្រោយតែប៉ុណ្ណោះដើម្បីឆ្លើយតបការគំរាមកំហែងពីថៃ។

ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រារព្ធនៅខេត្តសៀមរាប នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាគីថៃ បានគំរាមកាត់ភ្លើង កាត់អ៊ីនធើណេត និងលាពណ៌មកលើកម្ពុជា ដោយអាងថា ខ្លួនមានសេដ្ឋកិច្ចខ្លាំង ហើយរហូតដល់ហ៊ានចូលមកបាញ់សម្លាប់ទាហ៊ានខ្មែរកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីកុំឱ្យថៃចេះតែបន្តគំរាម កម្ពុជា បានសម្រេចចិត្តឈប់ទិញ ភ្លើង និងប្រើអ៊ីនធើណេតពីថៃតែម្តង ហើយថ្មីៗនេះ សម្រេចបិទការនាំចូលប្រេងនិងឧស្ម័នគ្រប់ប្រភេទពីថៃថែម ទៀតផង ដែលទាំងអស់នេះ កើតឡើងដោយសារភាគីថៃជាអ្នកបង្កមុន។
សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ ថា ៖ កម្ពុជាអត់លេងលឹបលៗ លោតចុះលោតឡើងដូចថៃទេ !
សម្តេច ហ៊ុន ម៉ាណែត ថ្លែងថា ៖ កម្ពុជាមាន សមត្ថភាពក្នុងការដាក់វិធានការតបវិធានការតបវិញ !
សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាមាន ពេល វេលាដែល បង្ហាញពីភាពទន់ភ្លន់ របស់ខ្លួន តែបើរងការបំពាន កម្ពុជាត្រូវតែឆ្លើយ តប ហើយ មាន សមត្ថភាពក្នុងការ ដាក់ វិធានការ ដើម្បីការពារមុខមាត់ជាតិ និងអធិបតេយ្យភាពជាតិ។

ការ ប្រើប្រាស់ចលនាជាតិនិយម មក រាល ដាលដល់ កម្ពុជា ការ គំរាមបិទព្រំដែន ការ ប្រើ ប្រាស់សេដ្ឋកិច្ចជាអាវុធ និងសកម្មភាព ផ្សេងៗ មិនមាន ឥទ្ធិពលឡើយ មក លើកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print