ភ្នំពេញ ៖ ធម្មនុញ្ញអាស៊ាន មាត្រា២ អំពីគោលការណ៍ ចំណុច២ បានចែងថា
អាស៊ាន និងរដ្ឋសមាជិកត្រូវអនុវត្តឱ្យស្របតាមគោលការណ៍ដូចខាងក្រោម៖
គោរពឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិនៃរដ្ឋសមាជិក អាស៊ានទាំងអស់
ចូលរួមការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាព ក្នុងតំបន់
បដិសេធនូវអំពើឈ្លានពាន និងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ឬសកម្មភាពទាំងឡាយណា ក្នុងលក្ខណៈដែលមិនសមស្របតាមច្បាប់អន្តរជាតិ
ប្រកាន់យកដំណោះស្រាយជម្លោះដោយសន្តិវិធី
មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋសមាជិកអាស៊ាន
គោរពសិទ្ធិរបស់រដ្ឋសមាជិកនីមួយៗ ក្នុងការដឹកនាំអត្ថិភាពជាតិរបស់ខ្លួន ដោយពុំមានការជ្រៀត ជ្រែតពីខាងក្រៅ ការធ្វើវិទ្ធង្សនា និងការបង្ខិតបង្ខំ
លើកកម្ពស់ការពិគ្រោះយោបល់លើបញ្ហាធ្ងន់ធ្ងរទាំងឡាយ ប្រយោជន៍រួមរបស់អាស៊ាន ដែលមានឥទ្ធិពលប៉ះពាល់ដល់ផល
ប្រកាន់ខ្ជាប់នូវនីតិរដ្ឋ អភិបាលកិច្ចល្អ គោលការណ៍ប្រជាធិបតេយ្យ និងរដ្ឋាភិបាលអាស្រ័យដោយរដ្ឋ ធម្មនុញ្ញ
គោរពសេរីភាពជាមូលដ្ឋាន លើកស្ទួយ និងការពារសិទ្ធិមនុស្ស និងលើកកម្ពស់យុត្តិធម៌សង្គម
លើកតម្កើងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិនានា ដែលរដ្ឋសមាជិកអាស៊ានទាំងអស់ បានយល់ព្រម
មិនចូលរួមក្នុងគោលនយោបាយ ឬសកម្មភាពណាមួយ ដែលរួមមានការដាក់ឱ្យប្រើប្រាស់នូវទឹកដីរបស់ ខ្លួនឱ្យរដ្ឋសមាជិកអាស៊ាន ឬរដ្ឋមិនមែនជាសមាជិកអាស៊ាន ឬឱ្យតួអង្គដទៃទៀតដែលពុំមែនជារដ្ឋ គំរាមកំហែងដល់អធិបតេយ្យភាព បូរណភាពទឹកដី ឬស្ថិរភាពសេដ្ឋកិច្ច និងនយោបាយរបស់រដ្ឋ សមាជិកអាស៊ាន
គោរពវប្បធម៌ផ្សេងៗគ្នា ភាសា និងសាសនារបស់ប្រជាជនអាស៊ាន ដោយសង្កត់ធ្ងន់ទៅលើតម្លៃរួម ក្នុង ស្មារតីភាពឯកភាពក្នុងពហុភាព
ភាពជាស្នូលរបស់អាស៊ាន ក្នុងទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ក្រៅតំបន់ ដោយ រក្សាការចូលរួមដ៏សកម្ម ការសម្លឹងមើលឆ្ពោះទៅខាងក្រៅ ភាពរួមបញ្ចូលគ្នា និងភាពមិនរើសអើង និង
ប្រកាន់ខ្ជាប់នូវវិធានពាណិជ្ជកម្មពហុភាគី និងរបបផ្អែកលើមូលដ្ឋានច្បាប់របស់អាស៊ាន ដើម្បីអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវកិច្ចខិតខំប្រឹងប្រែងផ្នែកសេដ្ឋកិច្ច និងកាត់បន្ថយជាវិជ្ជមានឆ្ពោះទៅលុប បំបាត់របាំងទាំងស្រុង សម្រាប់មាហរណកម្មសេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចទីផ្សារ ៕