រថយន្ត០៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល ០៣នាក់ ក្នុងនោះមានម្នាក់ជាថៅកែកាស៊ីណូ៦៧

ចែករំលែក៖

ខេត្តព្រៃវែង : នៅម៉ោង៥ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងនឹងរថយន្ត០៣គ្រឿងបុកបន្តកន្ទុយគ្នា ទល់មុខហ្នឹងស្ថានីយ៍ជញ្ជីងតាគោក ក្នុងឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល ០៣នាក់ ក្នុងនោះមានម្នាក់ដែលគេស្គាល់គាត់ថាជាគឺជាឧកញ៉ា លីយូគៀត ហៅតាបារាំង ថៅកែកាស៊ីណូ៦៧ ច្រកសៀងហៃ ស្រុកចន្ទ្រាខេត្តស្វាយរៀង របួសធ្ងន់ផងដែរ បន្ទាប់ពីរថយន្តរបស់គាត់បុកគូទឡានដឹកថ្ម រួចហើយរថយន្តក្រុមការងាររបស់គាត់បុកពីក្រោយឡានគាត់បន្ថែមទៀត ៕

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print