ភ្នំពេញ ៖ ការបាត់បង់ ឯកឧត្ដម សុក ខា គឺជាការបាត់បង់ ឪពុក ឪពុកក្មេក ជីតា និងជីតាទួត ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ដ៏ល្អពិសេសចំពោះកូនៗ ចៅៗ ជាទីស្រឡាញ ហើយក៏ជាការបាត់បង់នូវវីរកុលបុត្រដ៏ល្អឆ្នើមមួយរូប ដែលបានលះបង់អស់ពីកម្លាំងកាយ ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះបហាក្សត្រ គ្រប់កាលៈទេសៈ ដែលបានចូលរួមចំណែកជួយរាជរដ្ឋាភិបាលក្នុងកិច្ចការរៀបចំបុណ្យជាតិ-អន្តរជាតិ ប្រកបដោយជោគជ័យធំធេង និងធ្វើឱ្យព្រះរាជាណាចក្រល្បីល្បាញរន្ទឺ នៅលើសកលលោក ថែមទៀតផង ។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្ដម សុក ខា សូមឱ្យឆាប់បានយោនយកកំណើតកើតនៅក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕
...
ដោយ ៖ សិលា