អន្តរជាតិ ៖ នេះជាការចេញផ្សាយពីគេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងអញ្ជើញ ចូលរួម និង ថ្លែង សុន្ទរកថា ក្នុង ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ ២០២៥ នៃក្រុមប្រឹក្សានៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ( ហៅកាត់ ថា AIIB) អាណត្តិ ទី ១០ នៅទីក្រុងប៉េកាំង នៅថ្ងៃទី ២៦ ខែមិថុនា ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែង កាលពីថ្ងៃទី ២៤ ខែ មិថុនា ថា ធនាគារ AIIB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីបែបថ្មី នៅក្នុងសតវត្សទី ២១ ដែលជំរុញ ឱ្យ បង្កើត ឡើង ដោយប្រធាន រដ្ឋ ចិន លោក Xi Jinping ។
គេហទំព័រ «CCFR China state-controlled media » ចាប់តាំងពីការបង្កើតឡើងនៅ ឆ្នាំ ២០១៥មក ក្រោម ការរួមគ្នា គាំទ្រពី សមាជិកទាំងអស់ ធនាគារ AIIB បានចូលរួមចំណែកជាវិជ្ជមាន ក្នុងការជំរុញ ការអភិវឌ្ឍ ប្រកបដោយចីរភាព នៃ សកលលោក ។ ប្រទេសចិនរំពឹងទុក ធ្វើការជាមួយគ្រប់ភាគី ដើម្បីគាំទ្រឱ្យធនាគារ AIIB ទទួលបាន ការវិវឌ្ឍ រីក ចម្រើន ជា បន្តបន្ទាប់ ក្នុងន័យជំរុញ ការកសាងសហគមន៍រួម វាសនា សម្រាប់ មនុស្សជាតិ៕
ដោយ ៖ សិលា