«សម្តេចតេជោបានប្រាប់ទៅកងទ័ពទាំងឡាយថា កុំខ្លាចក្នុងការវាយប្រហារ ដល់សត្រូវដែលឈ្លានពានមកលើយើង»

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់ដល់កងទ័ពទាំងឡាយថា កុំខ្លាចចំពោះការវាយប្រហារ នឹង សត្រូវ ដែល ឈ្លានពានយើងឲ្យសោះ ។

សូមបញ្ជាក់ថា ៖ ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានប្រាប់ទៅកាន់កងទ័ពទាំងអស់ថា កុំខ្លាចចំពោះការវាយប្រហារ ឬវាយបកទៅនឹងសត្រូវដែលឈ្លានពានយើងឲ្យសោះ ខណៈ ការលើកឡើងរបស់សម្តេចតេជោនេះ គឺបានធ្វើឡើងក្នុងឱកាសអញ្ជើញទៅខេត្ត ឧត្តរមានជ័យ ដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋនៅខេត្តព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៥នេះ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា តាមសំណើររបស់មេបញ្ជាការទាំងឡាយរបស់កងទ័ពកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលបន្ទុកជាអគ្គភស្តុភា ជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធកម្ពុជា ខណៈការទទួលនេះ គឺស បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុក ដាក់ខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធរបស់ យើងគ្រប់រូប ជាពិសេសគឺការធានាដល់ការ ផ្គត់ផ្គង់កងទ័ពរបស់យើងដែលកំពុង ប្រឈមមុខនឹងសត្រូ វ ។
លោក ជា ធីរិទ្ធ បានលើកឡើងទៀតថា «សម្តេចតេជោបានប្រាប់ទៅកងទ័ពទាំងឡាយថា កុំខ្លាចក្នុងការវាយប្រហារ ដល់សត្រូវដែលឈ្លានពានមកលើយើង»។

ការបញ្ជូនកងទ័ព និងសព្វាវុធ មកកាន់ព្រំដែនទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសក្នុងសំឡេងតែមួយថា មិនមែនជាការត្រៀមបម្រុងនឹងឈ្លានពានប្រទេសណាមួយនោះឡើយ កងទ័ព និងសព្វាវុធទាំងនេះ គឺដើម្បីតែការពារទឹកដីមិនឱ្យមានការឈ្លានពានតែប៉ុណ្ណោះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print