ខេត្តព្រះវិហារ : សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុនសែន និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ខ្ញុំកំពុងមកសួរសុខទុក្ខកងទ័ពមន្ត្រីរាជការនិងប្រជាជនភៀសសឹកនៅខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារ។
សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានលើកឡើងថា វត្តមានរបស់ខ្ញុំមិនមកចេញបញ្ជាជំនួសឲ្យនាយករដ្ឋមន្ត្រីឬរដ្ឋមន្ត្រីក្រសួងការពារជាតិឬអគ្គបញ្ជាការកងទ័ពនោះឡើយ តែជាការមកសួរសុខទុក្ខលើកទឹកចិត្តនិងផ្តល់ជំនួយសម្រាប់កងកម្លាំងប្រដាប់អាវុធដែលកំពុងការពារជាតិការពារទឹកដី។
សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន : បងប្អូនមេបញ្ជាការកងទ័ពបានហៅខ្ញុំ
ថា(អគ្គភស្តុភារជាន់ខ្ពស់)។ ខ្ញុំពេញចិត្ត
និងធ្វើកិច្ចការជួយលើការផ្តល់ភស្តុភារ
បន្ថែមលើភស្តុភារដែលរាជរដ្ឋាភិបាល
ផ្តល់ជូន។ មុខនាទីនេះមិនតម្រូវឲ្យមានការតែងតាំងនោះទេ ព្រោះជាពាក្យនិយាយលេង។
សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បន្តថា, សារព័ត៌មានថៃមួយបានចុះផ្សាយថា ខ្ញុំដកអគ្គបញ្ជាការកងទ័ពនិងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការកងទ័ពដើម្បីត្រៀមវាយថៃ។
សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន វា, ខ្ញុំសូមផ្តាំទៅវិញថា បើឆ្កួតសូមឆ្កួតតែ
ពួកអួកឯងចុះ។
ខ្ញុំជាមនុស្សទី២បន្ទាប់ពីព្រះមហាក្សត្រ
តើមានការចាំបាច់ទេដើម្បីទៅធ្វើជាអគ្គបញ្ជាការកងទ័ពដោយខ្លួនឯងនោះដែលសូម្បីតែតួនាទីជានាយករដ្ឋមន្ត្រី
ក៏ខ្ញុំមិនបន្តធ្វើដែរនោះ?។ ឈប់បានឈប់ទៅ និងសូមកុំចូលមកឈ្លានពានFacebook ខ្ញុំទៀត៕
ដោយ : សិលា