សម្ដេចតេជោ៖ ទម្លាយរឿង ថាក់ស៊ីន សម្ដែងធ្វើជា «គ្រុនញាក់ គ្រុនញ័រ គ្រុនត្រាក់ទ័រ គ្រុនឡាន គ្រុនបាយបាន» បន្លំភ្នែកតុលាការ

ចែករំលែក៖

ខេត្តព្រះវិហារ​៖​ ថ្លែង​ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា​​ ទម្លាយថា លោក ថាក់ស៊ីន សម្ដែងធ្វើជា «គ្រុនញាក់ គ្រុនញ័រ គ្រុនត្រាក់ទ័រ គ្រុនឡាន គ្រុនបាយបាន គ្រុនសម្ដែង» ដើម្បីគេចផុតពីដំណើរការក្ដីនៅតុលាការលើសំណុំរឿងជាច្រើន។

សម្ដេចប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ បានទម្លាយថា៖ នៅពេលសម្ដេចទៅសួរសុខទុក្ខថាក់ស៊ីន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ថាក់ស៊ីន គ្មានឈឺជំងឺអ្វីឡើយ ប៉ុន្តែពេលថតរូបជាមួយសម្ដេច បែជាយកសម្ភារៈអ្នកជំងឺមកពាក់បំភាន់ភ្នែកពលរដ្ឋ និងសមត្ថកិច្ចថៃ។ សម្ដេចថា ពេលដែលសម្ដេចទៅសួរសុខទុក្ខថាក់ស៊ីន សម្ដេចមិនដឹងទាល់តែសោះថាបុគ្គលនេះ សម្ដែងធ្វើជាឈឺ។

...

បន្ថែមពីនេះ​ សម្ដេចប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ ទម្លាយទៀតថា មូលហេតុដែលសម្ដេចទើបទម្លាយនៅពេលនេះ គឺព្រោះតែពេលសម្ដេចដឹងភ្លាមៗ សម្ដេចគោរពគុណធម៌ ទើបមិនទម្លាយ ហើយមូលហេតុដែលទម្លាយនៅពេលនេះ គឺដោយសារតែកូនស្រីរបស់ថាក់ស៊ីន ជានាយករដ្ឋមន្ត្រីខ្វះគុណធម៌៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print