លោក António Guterres ជំរុញនិងដាស់តឿនឱ្យរដ្ឋសមាជិកនានាគោរពតាមស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពីគេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ កាលពីថ្ងៃទី២៦ខែមិថុនា លោក António Guterresអគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំពេញអង្គក្រៅផ្លូវការនៃមហាសន្និបាតអង្គការសហប្រជាជាតិដើម្បីរំលឹកខួបលើកទី ៨០ នៃការចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយជំរុញឱ្យរដ្ឋសមាជិកទាំងអស់គោរពតាមស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងរ៉ាប់រងទំនួលខុសត្រូវដែលមានចែងក្នុងធម្មនុញ្ញ។

គេហទំព័រ «CCFR China state-controlled media » លោកបានបន្តថា ធម្មនុញ្ញគឺជាសេចក្តីប្រកាសអំពីក្តីសង្ឃឹម។ ការបង្កើតអង្គការសហប្រជាជាតិទាក់ទងដោយផ្ទាល់ទៅនឹងការបញ្ចៀសពីសង្គ្រាមលោកលើកទីបី។ សព្វថ្ងៃនេះ កម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញត្រូវបានរំលោភបំពានដល់កម្រិតដែលមិនធ្លាប់មានពីមុនមក ហើយប្រទេសនានាដាច់ខាតមិនត្រូវចាត់ទុកការរំលោភលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញនេះជារឿងធម្មតានោះឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print