សមត្ថកិច្ចជំនាញឃាត់រថយន្ត២គ្រឿង រកឃើញពង មាន់ ៧៥០០០គ្រាប់ នាំចូលខុសច្បាប់ពីវៀតណាម

ចែករំលែក៖

ភ្នំពេញ÷ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វបាន​ពង្រាយ​កម្លាំង​ស្ទាក់​ចាប់​រថយន្ត​ចំនួន២ គ្រឿង ដឹក​ស៊ុត​មាន់ ៧៥ពាន់​គ្រាប់ ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​តាមច្រកស្វាយអាង៉ោង ខេត្តព្រៃវែងដោយ​ខុស​ច្បាប់បម្រុង​​លក់​ចែកចាយ​បន្ត​នៅ​រាជធានី​ភ្នំពេញ។

ការ​ស្ទាក់​ចាប់​រថយន្ត​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី​យប់ ​ថ្ងៃ​ទី ២៦ ខែ​មិថុនា ឆ្នាំ ២០២៥ នៅ​គោលដៅ​ចំនួន២ផ្សេងគ្នានៅក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ។

បើតាម​ការ​បញ្ជាក់​ឱ្យដឹងពី​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ ល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ចុះ​ឃាត់​ចាប់​រថយន្ត ២ គ្រឿង ម៉ាក SSANGYONG ISTANA ដូចគ្នា។ ក្នុង​នោះ រថយន្ត​ទាំង ២ គ្រឿង ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់​នៅ​ខណ្ឌ​ច្បារអំពៅ១គ្រឿង និងខណ្ឌ​ដង្កោ១គ្រឿងព្រមទាំង​ដក ហូត​បាន​ស៊ុត​មាន់​ចំនួន ២៥០ ដុំស្មើ ៧៥ ០០០គ្រាប់។

បើ​តាម​ការ​ឆ្លើយ​សារភាព​ពី​ម្ចាស់​រថយន្ត​ទាំង ២ គ្រឿង បាន​ឲ្យ​ដឹង​ថា ពួកគាត់​បាន​បើក​រថយន្ត ម៉ាក សាំង​យ៉ុង ដឹក​ស៊ុត​មាន់ ចេញពី​ប្រទេស​វៀតណាម តាម​ច្រក​ស្វាយ​អា​ង៉ោង ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង ឆ្ពោះ​មក​លក់​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ដោយ​មិន​មាន​លិខិត​បញ្ជាក់​អ្វី​នោះ​ឡើយ។

...

បច្ចុប្បន្ន មន្ត្រី​ជំនាញ បាន​នាំ​យក​វត្ថុតាង និង​បទល្មើស ទៅ​រក្សាទុក​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​សត្វ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print