DeepSeek ប្រឈមមុខនឹងការហាមប្រាមពី Apple, Google app store ក្នុងប្រទេសអាល្លឺម៉ង់

ចែករំលែក៖

ស្នងការការពារទិន្នន័យរបស់ប្រទេសអាឡឺម៉ង់បានស្នើឱ្យ Apple ហើយនិង Googleដើម្បីលុបកម្មវិធី AI ដែលមានឈ្មោះថា DeepSeek របស់ចិនចេញពី App Store របស់ពួកគេនៅក្នុងប្រទេស ដោយសារការព្រួយបារម្ភអំពីការការពារទិន្នន័យ បន្ទាប់ពីមានការបង្ក្រាបស្រដៀងគ្នានៅកន្លែងផ្សេងទៀត។

លោកស្រី ស្នងការ Meike Kamp បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា លោកស្រីបានធ្វើសំណើបែបនេះដោយសារតែ DeepSeek ផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដោយខុសច្បាប់ទៅប្រទេសចិន។

លោកស្រីបានបន្ថែមថា ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកទាំងពីរត្រូវតែពិនិត្យឡើងវិញនូវសំណើនេះភ្លាមៗ ហើយសម្រេចចិត្តថាតើត្រូវបិទកម្មវិធីនៅក្នុងប្រទេសអាឡឺម៉ង់ឬយ៉ាងណា បើទោះបីជាការិយាល័យរបស់លោកស្រីមិនបានកំណត់ពេលវេលាច្បាស់លាស់ក៏ដោយ។

DeepSeek មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។ Apple និង Google ក៏មិនអាចឆ្លើយតបភ្លាមៗសម្រាប់ការធ្វើអត្ថាធិប្បាយទេ។

យោងតាមគោលការណ៍ឯកជនភាពរបស់ខ្លួន DeepSeek រក្សាទុកបំណែកទិន្នន័យផ្ទាល់ខ្លួនជាច្រើន ដូចជាសំណើទៅកាន់កម្មវិធី AI ឬឯកសារដែលបានបង្ហោះនៅលើកុំព្យូទ័រក្នុងប្រទេសចិន។

...

DeepSeek បានអង្រួនពិភពបច្ចេកវិទ្យាកាលពីខែមករាជាមួយនឹងការអះអាងថាខ្លួនបានបង្កើតគំរូ AI ដើម្បីប្រជែងនឹងក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកដូចជាអ្នកបង្កើត ChatGPTនិង OpenAI ក្នុងតម្លៃទាបជាងច្រើន។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print