កម្លាំងកងទ័ពជើងទឹកបណ្តេញកប៉ាល់ដឹកប្រេងថៃ១គ្រឿង ដែលចូលមកក្នុងដែន ទឹកកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះ កងទ័ពជើងទឹកកម្ពុជាបានបណ្តេញកប៉ាល់ដឹកប្រេងថៃ១គ្រឿងឈ្មោះ Chetthanabodi 6 ដែលបានលួចចូលមកក្នុងដែនទឹកកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ នេះជាការអនុវត្តវិធានការម៉ឺងម៉ាត់ដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជា។ មិនត្រឹមតែប្រេងទេ កង ទ័ពជើងទឹកកម្ពុជាក៏នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់ដោយមិនអនុញ្ញាតឱ្យមានការលួចនាំចូលបន្លែផ្លែឈើថៃតាម ជើងទឹកផងដែរ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានផ្អាកការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈពីប្រភពផ្សេងគ្រប់ គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។

...

លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានថ្លែងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះថាចាប់តាំងពីឱសានវាទរបស់រាជរដ្ឋាភិបាលចូលជាធរមានមក មិនមានការអនុញ្ញាតឱ្យនាំចូលប្រេងនិងឧស្ម័នឥន្ធនៈពីថៃមកកម្ពុជាដាច់ខាត ហើយកម្ពុជាមានសមត្ថភាពគ្រប់ គ្រាន់ក្នុងការផ្គត់ផ្គង់ប្រេងនិងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការខ្លួនពេញលេញ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print