គំរាមសម្លាប់ម្ដាយត្រូវសមត្ថកិច្ចចាប់ខ្លួននៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ កូនតិរច្ឆាន ដោយសារប្រើប្រាស់គ្រឿងញៀនលើសកម្រិត បានគំរាមសម្លាប់ម្ដាយខ្លួនឯង ច្រើនលើកច្រើនសារ ជាហេតុធ្វើឲ្យម្ដាយទ្រាំទង្វើមិនបាន ក៏សម្រេចដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចចាប់ខ្លួនអនុវត្តតាមច្បាប់ ។ ករណីនេះ បានកើតឡើង នៅថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៥ វេលាម៉ោង២២និង០០ នាទី នៅចំណុចភូមិ ព្រែកតាតិន ឃុំ ស្វាប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណាំ សារឿន ភេទស្រី អាយុ ៦៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេផ្ទះ មានទីលំនៅភូមិ ព្រែកតាតិន ឃុំ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។(ត្រូវជាម្តាយបង្កើត)
។ចំណែកជនសង្ស័យឈ្មោះ កែវ ណារិទ្ធ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរៈ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកតាតិន ឃុំ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។(ត្រូវជាកូនបង្កើត)។ មានសារធាតុញៀនវិជ្ជមាន(+)ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយះពេល ១១ ខែ ករណី: ប្រើប្រាស់គ្រឿងញៀន។វត្ថុតាងចាប់យក: ១-ដុំថ្មចំនួន០១ដុំ ,២-ដងឆាត់ចជ័រចនួន០១។
ប្រភពដដែលបន្តថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំនិងតែងតែរករឿងជនរងគ្រោះជាញឹកញាប់។ នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ១៧ និង ០០ នាទី ជនសង្ស័យបានសុំលុយជនរងគ្រោះចំនួន ១០០០ រៀល (មួយពាន់រៀល)មិនបានរួចក៏ខឹងហេីយជនសង្ស័យស្ទុះទៅចាប់ហែកអាវជនរងគ្រោះកំពង់តែពាក់នៅជាប់ និង ខ្លួនចោលទៀតដោយមានការភ័យខ្លាចជនរងគ្រោះក៏បានមកពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាលឲ្យជួយអន្តរាគមន៍នាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វេីការសាកសួរ និង អប់រំធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅផ្ទះវិញ។ លុះដល់វេលាម៉ោង ២២ និង ០០ នាទីថ្ងៃ ទី ខែ ឆ្នាំ ដដែលជនសង្ស័យបានយកដុំថ្មគប់ទៅលើជនរងគ្រោះ និង ផ្ទះហើយបានស្រែកគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះចោលថែមទៀតដោយទ្រាំនឹងទង្វើជនសង្ស័យមិនបានជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាលម្តងទៀតឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print