ខេត្តកោះកុង៖ លោក នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងលោក នាយការិយាល័យព័ត៌មានសន្តិសុខ កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ បាននាំយកថវិការរបស់លោក ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងមានការចូលរួមពីប្រធានភូមិ ក្រុមព្រឹក្សាសង្កាត់ ទៅផ្ដល់ជូនដល់គ្រួសារសពលោកយាយ អ៊ុយ ផន ដែលមានជីវភាពក្រីក្រ។
ថវិការលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តចំនួន ២០ម៉ឺនរៀលបានយកទៅប្រគល់ជូនដល់គ្រួសារសពលោកយាយ អ៊ុយ ផន ដល់លំនៅឋាន ស្ថិតក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានជីវភាពក្រីក្រលំបាកនិងគ្មានសាច់ញាតិ ទទួលមរណភាពដោយរោគគាពាធនោះ៕
ដោយ៖ សុខ ខេមរា
...