ដឹងគោលដៅធំមួយនៅពីក្រោយការសម្រេចចិត្តរបស់ Ronaldoបន្តលេងឱ្យ Al-Nassr

ចែករំលែក៖

កីឡាករ Cristiano Ronaldo និយាយថា ឱកាសសម្រាកនៅរដូវក្តៅ ហើយស្ថិតក្នុងលក្ខខណ្ឌល្អបំផុតសម្រាប់ World Cup ឆ្នាំ 2026 គឺជាមូលហេតុដែលគាត់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនៅ Al-Nassr ជាជាងចូលរួមជាមួយក្រុមដែលចូលរួមលេងក្នុង ពានរង្វាន់ Club World Cup ។

ខ្សែប្រយុទ្ធព័រទុយហ្គាល់កំពុងកំណត់គោលដៅទៅលេង World Cup លើកទីប្រាំមួយនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកនៅរដូវក្តៅក្រោយ។ គាត់បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល 2 ឆ្នាំជាមួយក្រុម Al-Nassr របស់អារ៉ាប៊ីសាអូឌីតកាលពីដើមសប្តាហ៍នេះ ដោយបានបង្ហើបរួចហើយថាគាត់បានបដិសេធការផ្តល់ជូនពីក្រុមនានាក្នុងព្រឹត្តិការណ៍ Club World Cup ដែលបច្ចុប្បន្នកំពុងលេងនៅសហរដ្ឋអាមេរិក។ Ronaldo វ័យ 40 ឆ្នាំបានប្រាប់ទូរទស្សន៍ Al Nassr TV ថា “ខ្ញុំមានសំណើមួយចំនួនដើម្បីលេង [Club] World Cup ប៉ុន្តែខ្ញុំគិតថាវាមិនសមហេតុផលទេព្រោះខ្ញុំចូលចិត្តសម្រាកឱ្យបានល្អ ការរៀបចំដ៏ល្អ ពីព្រោះរដូវកាលនេះនឹងមានរយៈពេលយូរណាស់ ដោយសារជារដូវកាលនៃកម្មវិធី World Cup “។ គាត់បានបន្ថែមថាគាត់បានសម្រេចចិត្ត មិនស្តាប់ ចំពោះការផ្តល់ជូនពីក្លឹបផ្សេងៗដើម្បី ត្រៀមខ្លួនមិនត្រឹមតែសម្រាប់ Al Nassr ប៉ុណ្ណោះទេថែមទាំងសម្រាប់ក្រុមជម្រើសជាតិផងដែរ។

...

Ronaldo បានស៊ុតបញ្ចូលទីបាន 138 គ្រាប់ក្នុងការបង្ហាញខ្លួន 221 លើកសម្រាប់ព័រទុយហ្គាល់ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ក្នុងឆ្នាំ 2003 ។ ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ បានលេងក្នុងការប្រកួតធំៗចំនួន ១១ ដោយលើកពាន Nations League ចំនួនពីរ និងឈ្នះ Euro 2016។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print