ខេត្តឧត្តរមានជ័យ ៖ ប្រាសាទតាមាន់ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នេះកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលប្រចាំការនៅលើប្រាសាទតាមាន់ធំ មានការទំនាក់ទំនងគ្នាល្អ ដើម្បីព្រំដែនសន្តិភាព ភាតរភាពរវាងប្រទេសទាំងពីរ។ នេះបើយោងតាមប្រភព ៖ ពីកងពលតូចថ្មេីរជេីង លេខ៤២
ខាងអង្គភាពកងពលតូចថ្មេីរជេីង លេខ៤២ បញ្ជាក់ថា ៖ នៅក្នុងថ្ងៃនេះផងដែរ ក៏មានព្រះសង្ឃ យាយជីតាជីបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកទស្សនាប្រាសាទតាមាន់ ដែលជាមោរតកពីដូនតាខ្មែរយើង ស្ថិតនៅតាមន្តសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងបានសាកសួរសុខទុក្ខដល់កងកម្លាំងដែលឈរជើងការពារបូរណៈភាពដែនដីនៅទីនោះផងដែរ ៕
...
ដោយ ៖ សិលា