យុវជនម្នាក់រត់ផ្លោះរបងឡើងលើអគារដែលកំពុងសាងសង់បណ្តាលឲ្យធ្លាក់បាក់កស្លាប់ក្បែរផ្លូវ៦០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានបាក់កស្លាប់គួរអាសូរ ដោយគេសង្ស័យថាប្រើប្រាស់គ្រឿងញៀនលើសកំរិតបានរត់ផ្លោះរបងឡើងលើអគារដែលកំពុងសាងសង់លោតសម្លាប់ខ្លួននៅជាន់ទី៨ កាលពីវេលាម៉ោង១០និង០០នាទី ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥. ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ. ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនខាងលើ ដើរតាមផ្លូវ៦០ម៉ែត្រ ហើយបានព្យាយាមផ្លោះរបងរត់ចូលក្នុងការដ្ឋាន ខណៈពេលដែលជាងនិងកម្មករឈប់សំរាកនាថ្ងៃអាទិត្យ ហើយបានឡើងទៅលើអគារជាន់ទី៨ លោតចុះមកក្រោមបណ្តាលឲ្យបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជើងឯក សហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌដង្កោ. និងកម្លាំងជំនាញការិយាល័យកោសល្យវិច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យសពនៅទីតាំងកើតហេតុខាងលើ. ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពយុវជនខាងលើនេះពិតជាបានលោតសម្លាប់ខ្លួនឯងពិតប្រាកដមែន. ហើយសពសមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print