ភ្នំពេញ : ប្រទេសថៃ ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលត្រូវបណ្តាសារជាច្រើនលើកច្រើនសារ ដោយបានបំបែកឯកត្តកម្មរដ្ឋប្រហារ (Coup d’état) ញឹកញាប់ជាងគេបំផុតក្នុងអាស៊ី និងលើពិភពលោក។ ចាប់តាំងពីឆ្នាំ ១៩៣២ រហូតមកដល់បច្ចុប្បន្ន ប្រទេសថៃបានជួបប្រទះរដ្ឋប្រហារ និងការព្យាយាមធ្វើរដ្ឋប្រហារចំនួន២៤លើក ពោលគឺការធ្វើរដ្ឋប្រហារទាំងបានជោគជ័យនិងមិនជោគជ័យ ។
បើតាមកំណត់ត្រាទុក បានឱ្យដឹងថា រដ្ឋប្រហារនៅក្នុងប្រទេសថៃកន្លងមក ហើយដែលរងនូវការផ្តួលរំលំរដ្ឋាភិបាលបានសម្រេចជោគជ័យចំនួន១៣លើក និងការធ្វើរដ្ឋប្រហារមិនបានជោគជ័យចំនួន១១លើក រួមមាន ទាំងការបះបោរធ្វើបាតុកម្ម ចលាចល និងបញ្ហាអសន្តិសុខសង្គមជាហូរហែររាប់មិនអស់។ រឿងរ៉ាវកើតឡើងទាំងអស់នេះ គឺដោយសារតែភាពក្រអឺតក្រទម និងកាបំភ្លៃប្រវត្តិសាស្ត្ររបស់មេដឹកនាំថៃ និងជនជ្រុលនិយមក្នុងប្រទេសថៃ ដែលបង្កប់ដោយមហិច្ឆិតាឈ្លានពានប្រទេសជិតខាង តាមខ្សែញាក់របស់ពួកកងទ័ពល្មោភសង្គ្រាម ។ មកដល់យុគសម័យនេះទៅហើយ ថៃនៅមិនទាន់អាចរកឃើញវិធីល្អណាក្នុងការបញ្ចប់បញ្ហាផ្ទៃក្នុងរបស់ខ្លួននៅឡើយ។ ក្នុងដំណាក់កាលនៃវិបត្តិបែកបាក់ជាតិកំពុងឡើងកម្តៅ ប្រទេសថៃថែមទាំងបាន និងកំពុងធ្លាក់ខ្លួនក្លាយទៅជាមជ្ឍមណ្ឌលឧក្រិដ្ឋកម្មបោកប្រាស់តាមអ៊ីនធឺណែតដ៏ធំបំផុតក្នុងអាស៊ី “Thailand is the largest cybercrime and scam center in Asia” ដ៏គួរឲ្យភ័យខ្លាចក្នុងពិភពលោកថែមទៀតផង។
បើទោះបីជាថៃ ខិតខំបិទបាំងនូវរឿងអាស្រូវ និងកំសោយរបស់មេដឹកនាំប្រទេសខ្លួនដល់ចំណុចសូន្យហើយអំពើឧក្រិដ្ឋកម្មបោកប្រាស់តាមអ៊ីនធិណិត កំពុងល្បីសុះសាយលើពិភពលោកតាមរយៈការបញ្ចេញរបាយការ ណ៍ស៊ើបអង្កេត និងផ្សព្វផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗយ៉ាងណាក្តី។ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃ ផែថងថាន ដែលជាកូនស្រីរបស់ លោក ថាក់ស៊ីន មិនប្រឹងទប់ស្កាត់បញ្ហាក្នុងប្រទេសខ្លួន បែរជាមកប្រឌិតព័ត៌មាន លាបពណ៌យ៉ាងអាក្រក់មកលើរដ្ឋាភិបាលកម្ពុជាថាកំពុងជួបនូវបញ្ហា Cybercrime ទៅវិញ។ ខណៈនាយករដ្ឋមន្ត្រីថៃគ្មានឥទ្ធិពល និងអំណាចដ៏មហិមាស្ថិតក្នុងដៃកងទ័ព គេបានសង្កេតឃើញថាប្រទេសថៃមានការគ្រងគ្រងប្រទេសតាមវិធីសាស្ត្រចម្លែកជាងគេលើពិភពលោក ពោលគឺក្រុមកងទ័ពជាអ្នកដឹកនាំ និងជាអ្នកសម្រេចជោគវាសនា ប្រទេសជាតិទាំងមូល ចំណែកឯនាយករដ្ឋមន្រ្តីថៃ គឺគ្រាន់តែជានិមិត្តរូបតំណាងប្រទេស តែលើឆាកអន្តរជាតិតែប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រីថៃ គ្មានសិទ្ធិសម្រេចអ្វីៗគ្រប់យ៉ាងរបស់ប្រទេសជាតិបានឡើយ។
បញ្ហាធំៗជាច្រើនកំពុងកើតមានក្នុងប្រទេសថៃ ដូចជាការធ្វើបាតុកម្មបណ្តេញទម្លាក់នាយករដ្ឋមន្ត្រី ផែថងថាន ចេញពីតំណែង ហើយដែលកាលពីចុងខែឧសភាកន្លងទៅ ថៃ បានប្រព្រឹត្តអំពើមួយដ៏អាក្រក់ជូរជាតិនិងថោកទាបបំផុតមកលើកម្ពុជា គឺការដែលទាហានថៃឆ្មក់លបបាញ់ប្រហារកងទ័ពកម្ពុជាដល់ក្នុងលេណដ្ឋាន បណ្តាលឲ្យពលីកងទ័ពកម្ពុជាម្នាក់ទាំងកណ្តាលថ្ងៃ នៅតំបន់មុំ៣ ខេត្តព្រះវិហារ។ រហូតមកដល់ពេលនេះ ភាគីថៃ ទាំងរដ្ឋាភិបាលថៃ កងទ័ពថៃ និងក្រុមប្រឆាំងថៃ បានរិះរកគ្រប់កលល្បិចកលដ៏អាក្រក់គ្រប់បែបយ៉ាងដើម្បីបង្វែរសាច់រឿង កាយកប់បន្លប់ បំភ្លៃសាធារណមតិថៃខ្លួនឯង និងសហគមន៍អន្តរជាតិជាបន្តបន្ទាប់។ ទង្វើស្មោកគ្រោក និងល្បិចស្វាស៊ីបាយលាបមាត់ពពែ បានបង្ហាញនូវសណ្តានអាក្រក់របស់ពួកចោរសៀមឈ្លានពានទឹកដីកម្ពុជា ដែលធ្លាប់មានប្រវត្តិទុច្ចរិតបែបនេះតាំងពីអតីតកាល។ ធ្លាប់បានលឺពាក្យចាស់ដំណាលថា ដំរីងាប់ យកចង្អេរមកបាំងមិនជិតឡើយ។ យ៉ាងណាមិញ ការដែលភាគីថៃខិតខំបន្លប់រឿងការបែក បាក់នយោបាយផ្ទៃក្នុងដែលកំពុងឡើងកម្តៅដូចបាយពុះ ហើយមកចងផ្អោបជាមួយកម្ពុជាឱ្យប្រឡាក់និងស្ថានភាពក្នុងប្រទេសថៃខ្លួនឯងដែលកំពុងវឹងវរ គឺជាទង្វើអគុណធម៌ដ៏អាក្រក់ជួរជាតិរបស់អ្នកនយោបាយថៃ។ កម្ពុជា នឹងមិនត្រូវបានក្លាយជាជនរងគ្រោះនៃវិបត្តិនយោបាយផ្ទៃក្នុងរបស់ថៃឡើយ។ ការប៉ុនប៉ងបង្កើតអារិភាពជាមួយកម្ពុជា នឹងត្រូវបានទទួលនូវការថ្កោលទោសពីជនជាតិកម្ពុជា ហើយពិភពលោក ក៏បានឃើញយ៉ាងជាក់ស្តែងផងដែរនូវចរិត មារយាទថោកទាបរបស់ជាតិសាសន៍មួយនេះ។
ដូចយើងបានឃើញមកហើយថា ប្រព័ន្ធគ្រប់គ្រងប្រទេសដ៏សាំញាំនិងស្មុកស្មាញទាំងអស់ ស្ថិតនៅក្រោមខ្សែញាក់របស់កងទ័ពថៃដ៏មានឥទ្ធិពល រាប់ចាប់តាំងពីការបិទច្រកព្រំដែនជាមួយប្រទេសកម្ពុជាដោយឯកតោភាគី និងការសម្រេចចិត្តរបស់ប្រទេសថៃទាំងមូល និងស្តែងកាន់តែច្បាស់ គឺបន្ទាប់ពីមានការលិចធ្លាយសារសម្លេងសន្ទនាររវាង អតីតនាយករដ្ឋមន្រ្តីកម្ពុជា (លោក ហ៊ុន សែន) និងនាយករដ្ឋមន្រ្តីក្មេងខ្ចីរបស់ថៃ ផែថងថាន ដែលគ្មានឥទ្ធិពល និងខ្វះបទពិសោធន៍ខាងនយោបាយភ្លាម មិនបានប៉ុន្មានថៃ្ងផង នាយករដ្ឋមន្រ្តីថៃរូបនេះ ដោយសារតែចង់លួងលោមនិងបានកាន់អំណាចបន្តទៀតនោះ បានស្ទុះស្ទាររត់ទៅសំពះសុំអង្វរកមេទ័ពភូមិភាគ២របស់ថៃ ឲ្យលើកលែងទោសខ្លួនដល់ទីតាំងឈរជើងដែលចាំឈ្លានពានយកទឹកដីកម្ពុជានៅព្រំដែន។ ទង្វើអន់ថោកនេះ ផែថងថាន ភ្លេចគិចថាខ្លួនជានាយករដ្ឋមន្ត្រី ដែលកើតចេញពីការបោះឆ្នោតពីប្រជាជនថៃទូទាំងប្រទេស។
សព្វថ្ងៃនេះ បើមើលពីចរិតដ៏ខែងរែងរបស់មេទ័ព ដែលប្រៀបបាននឹងចោរប្រវត្តិសាស្ត្រ ភូមិភាគ២របស់ថៃនេះ គឺគេកំពុងតែប្រើឥទ្ធិពល ពង្រីកអំណាចខ្លួនឯងតាមបែបវាតទីនិយមក្នុងគ្រប់គ្រងតំបន់ និងខេត្តទាំង៧ ដែលនៅជាប់ព្រំដែនកម្ពុជា ឬគេអាចនិយាយបានថា មេទ័ពរូបនេះកំពុងតែបង្កើតតំបន់អប្បគមន៏មួយដ៏ស្ងៀមស្ងាត់ ជ្រកក្រោមរូបភាពនៃការការពារព្រំដែន តែធាតុពិតពួកគេ កំពុងចិញ្ចឹមចិត្តឈ្លានពានពង្រីកទឹកដីដោយចង់ទន្ទ្រានយកតំបន់មុំបី បា្រសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមរបៀប «ទន្ទ្រានដើម្បីឈរជើងកាន់កាប់» ដោយប្រើប្រាស់ផែនទីចោររបស់ពួកគេ។
បច្ចុប្បន្ននេះ ប្រទេសថៃ បាននិងកំពុងជួបគ្រោះកំបុត្រត្បូង ឬកំពុងទទួលរងនូវបណ្តាសារដ៏អាក្រក់ ពោលគឺប្រទេសថៃជួបតែការបែកបាក់ប្រេះឆាក្នុងសង្គមជាតិខ្លួនមិនចេះចប់ ដែលមិនងាយនឹងស្តារឱ្យបានល្អប្រសើរឆាប់ៗនេះបានឡើយ។ ម៉្យាងវិញទៀត និយាយពីនិន្នាការនយោបាយរបស់ថៃវិញ គឺមានការបែងចែកជាបក្សជាពួកនិងពណ៌សម្បុរជាច្រើនក្រុម ដូចជាក្រុមអាវក្រហម តំណាងឲ្យចលនាប្រជាជនដ៏ធំមួយដែលបង្កើតឡើងក្រោយរដ្ឋប្រហារឆ្នាំ២០០៦ គាំទ្រដោយលោក ថាក់ស៊ីន។ រីឯ ម្ខាងទៀត គឺក្រុមអាវលឿង ដែលបង្កើតឡើងដើម្បីប្រឆាំងនិងរដ្ឋាភិបាលរបស់ក្រុមលោក ថាក់ ស៊ីន នៅឆ្នាំ២០០៥ ដែលពួកគេជាអ្នកស្មោះត្រង់ចំពោះព្រះ មហាក្សត្រ និងពួកកងទ័ពថៃ។ ផ្ទៃក្នុងថៃ គឺនិន្នាការនយោបាយរបស់ពួកគេ មិនមានការចុះសម្រុងគ្នានោះទេរហូតមកដល់សព្វថៃ្ងនេះ ពោលពួកគេតែងតែប្រឆាំង និងចងអាឃាតគ្នាជាប់ជាប្រចាំ ហើយរាល់ពេលពួកគេមានការខ្វែងគំនិតគ្នា និងចង់ធ្វើរដ្ឋប្រហារណាមួយគេតែងតែយក ប្រទេសកម្ពុជាជាចំណាប់ខ្មាំង ដោយបង្វែរការប្រេះឆានេះ មកជារឿងបង្ករជាជម្លោះព្រំដែនជាមួយប្រទេសកម្ពុជាគ្រប់ពេល។
កន្លងមកក្រុមប្រឆាំង តែងតែចោទប្រកាន់ លាបបណ៌មកលើថ្នាក់ដឹកនាំកម្ពុជា ថាបានស៊ុំគ្រលុំជាមួយមេដឹកនាំថៃ ក្រោមលេសថា ជាបងប្អូនធ៌មនឹងគ្នា។ ក្រោយសារសន្ទនាបែកធ្លាយ បានបណ្តាលឱ្យនាយករដ្ឋមន្ត្រីថៃ ទទួលរងនូវការចោទពីក្រុមប្រឆាំងនៅថៃ បានបានប្រព្រឹត្តអំពើសន្ទិដ្ឋិភាព ក្បត់ជាតិ ឃុបឃិតជាមួយប្រទេស។
ក្រោមហេតុផលនេះហើយ ដើម្បីបិទបាំងនូវភាពប្រេះឆាជាតិនិងអំពើអាក្រក់ដែលខ្លួន បានប្រព្រឹត្ត ដូចជាករណីជួញដូរមនុស្ស និងឧក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងក្លាយជាបញ្ហាសង្គមដ៏ធ្ងន់ធ្ងរមួយដែលអង្គការអន្តរជាតិជាច្រើនបានបង្ហាញការព្រួយបារម្ភចំពោះប្រទេសថៃ។ ក្នុងនោះ ប្រទេសថៃ ត្រូវបានគេ ចង្អុលចំមុខៗថា ជាស្នាក់កណ្តាលសម្រាប់ចរាចរជនរងគ្រោះ និងក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធ នឹងការឆបោក និងការជួញដូរមនុស្សនៅក្នុងតំបន់។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានចេញលិខិតផ្ញើទៅកាន់រដ្ឋាភិបាលថៃដើម្បីទាមទារឱ្យមានការបកស្រាយយ៉ាងច្បាស់លាស់ចំពោះចំណុចសំខាន់ៗទាក់ទងនឹងស្ថានភាពនេះ។
ការបកអាក្រាតនូវអំពើឧក្រិដ្ឋកម្មបោកប្រាស់តាម online ដ៏ធំនេះ មិនមែនជារឿងធម្មតាទេ គឺវាពិតជាបានបញ្ជាក់នូវការព្រួយបារម្ភយ៉ាងខ្លាំងរបស់អន្តរជាតិចំពោះ ប្រទេសថៃ ពីព្រោះមានជនរងគ្រោះជាច្រើនមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អាហ្វ្រិក និងទូទាំងពិភពលោក ត្រូវបានបោកប្រាស់នៅក្នុងប្រទេសថៃ។ ថៃជាជម្រកនៃកន្លែងការងារដោយបង្ខំ ចូលរួមឆបោកតាម Online បង្កើតគណនីបោកប្រាស់ ឬអាចហៅថា ជា Online Scam ធំបំផុតក្នុងតំបន់អាស៊ីនេះ។ ថ្នាក់ដឹកនាំប្រទេសថៃ តែងតែនិយាយភូតកុហកពិភពលោកថា ខ្លួនស្អាតស្អំ និងជានិច្ចកាលតែងតែលាបពណ៌ និងបៀមឈាមព្រួសដាក់កម្ពុជាឥតស្រាកស្រាន្ត។ កម្ពុជា ជាជាប្រទេសមួយមានដែលប្រវត្តិសាស្ត្រច្បាស់លាស់ និងឆន្ទៈនយោបាយមុតស្រួចក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់នូវឧក្រិដ្ឋកម្មតាម Online នេះ ដោយស្មារតីទទួលសុខត្រូវខ្ពស់បំផុត។ ពិភពលោកបានដឹងថា កម្ពុជាមានកិ្តតិយស កេរ្ត៍ឈ្មោះល្អ មិនដូចថៃដែលជាចោរឈ្លានពានទឹកដីកម្ពុជា និងជាចោរកាឡៃប្រវត្តិសាស្ត្រនោះទេ។
មិនដូចជាតិសាសន៍ថៃ ផ្ទុយទៅវិញ កម្ពុជាជាប្រទេសមួយដែលមានការរួបរួមគ្នាជាធ្លុងមួយដើម្បីការពារផលប្រយោជន៏ប្រទេសជាតិ គិតចាប់តាំងពីថ្នាក់ដឹកនាំប្រទេសរហូតដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់។ ចរន្តឯកភាពជាតិនេះ បាននិងកំពុងក្លាយជាបង្អែកមួយយ៉ាងរឹងមាំ គាំទ្រ និងរួមសុខរួមទុក្ខជាមួយវីរៈកងទ័ពជួរមុខកម្ពុជាគ្រប់ពេលវេលា ក៏ដូចជាគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាល ក្នុងដំណោះស្រាយបញ្ហាទឹកដីបានយ៉ាងត្រឹមត្រូវនិងប្រកបដោយភាពឈ្លាសវៃនិងប៉ិនប្រសប់ ពោលគឹ ប្រជាជន កម្ពុជាពិតជាមិនចង់បង្កសង្រ្គាមជាមួយប្រទេសណានោះទេ។ កម្ពុជាចង់រស់នៅក្នុងសុខ សន្តិភាព សម្រាប់តកូនចៅយូរអង្វែងទៅថ្ងៃមុខ ទើបរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បានចាប់យកនូវយន្តការតុលាការអន្តរជាតិដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃដោយសន្តិវិធីនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយសង្ឃឹមថាភាគឺថៃ មានភាពក្លាហានក្នុងការទៅតតាំងជាមួយកម្ពុជានៅតុលាការអន្តរជាតិដើម្បីបានបង្ហាញនូវភាពស្អាតស្អំរបស់ខ្លួន។ ថៃក៏ត្រូវតែបញ្ចប់ផងដែរនូវការចោទប្រកាន់ទាំងបំភ័ន្តមកលើកម្ពុជា អំពីថាខ្លួនបាត់បង់ទឹកដីដោយសារកម្ពុជាឈ្លានពាន។ បើចិត្តសឿងមែននោះ ហេតុអ្វីបានជាថៃមិនហ៊ានប្តឹងតវ៉ា តតាំងគ្នានៅ ICJ?។
ខ្ញុំជាពលរដ្ឋខ្មែរមួយរូប បានតាមដាន និងយល់ច្បាស់នូវគោលបំណងទុច្ចរិតរបស់ថៃ ក៏ដូចជាស្ថានភាពកម្តៅនយោបាយដ៏ក្តៅគគុកដូចបាយពុះនៅបាងកង ដែលថៃត្រូវខិតខំដោះស្រាយដោយសតិសម្បជញ្ញៈ ក្នុងឋានៈជាប្រទេសស៊ីវិល័យមួយនៅអាស៊ី ដែលពុំគប្បីពង្រីកបញ្ហាជម្លោះផ្ទៃក្នុងប្រទេសខ្លួនឯង មកភ្ជាប់ជាមួយកម្ពុជា ដែលកំពុងតែមានសុខសន្តិភាព និងការឯកភាពជាតិដ៏រឹងមាំនោះឡើយ។ កម្តៅនយោបាយនេះ ប្រាកដណាស់ទោះបីថៃខំពង្រីកឥទ្ធិពលដល់កម្រិតណា ក៏វាមិនរលាកដល់កម្ពុជាទេ ក្នុងន័យថា អ្នកណាសាបព្រួសខ្យល់ គឺលទ្ធផលចៀសមិនផុតឡើយការទទួលមកវិញនូវព្យុះសង្ឃរា៕
អត្ថបទដោយ៖ ពិន វិជ័យ (អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ)