ភ្នំពេញ : នាព្រឹកថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋបាលខណ្ឌច្បារអំពៅ
បានបេីកកិច្ចប្រជុំសាមញ្ញលេីកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅក្រោមអធិបតីភាព លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ចេង មុនីរ៉ាអភិបាល នៃគណៈអភិបាលខណ្ឌ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីអភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថ ខណ្ឌ លោកតំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ លោកប្រធានការិ.ប្រជាពលរដ្ឋ លោកប្រធាន-អនុប្រធានការិយាល័យនៃរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌទាំង១១ ក្រុមលេខាធិការ លោក លោកស្រីចៅសង្កាត់ទាំង៨ ផ្សារទាំងពីរ សរុបចំនួន ៦៥ រូប។ របៀបវារៈនៃកិច្ចប្រជុំ មានចំនួន ០៦ មានដូចតទៅ ៖
១-ពិនិត្យ និងអនុម័តលើ សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅអាណត្តិទី៤ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ។
២-ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង របាយការណ៍ ស្តីពី ការអនុវត្តសកម្មភាពការងារ របស់រដ្ឋបាលខណ្ឌច្បារអំពៅប្រចាំខែមិថុនា ឆ្នាំ២០២៥ ។
៣- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង របាយការណ៍ ស្តីពី ការអនុវត្តសកម្មភាពការងារ របស់រដ្ឋបាលខណ្ឌច្បារអំពៅប្រចាំឆមាសទី១ ឆ្នាំ២០២៥ ។
៤.ពិនិត្យនិងអនុមត័សេចក្តីព្រាងផែនការវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤នៅថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៥។
៥- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង តារាងបែងចែកប្រាក់រង្វាន់ លើកទឹកចិត្តជូនមន្ត្រីរាជការប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌច្បារអំពៅ ។
៦- បញ្ហាផ្សេងៗ៕
ដោយ៖ ស សម