​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​កាត់​ទទឹង​ថ្នល់ត្រូវ​រថយន្ត​ស៊េរី​ទំនើប​ Ford​ Ranger  បុក​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​

ចែករំលែក៖

ភ្នំពេញ​៖ បុរសម្នាក់​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​កាត់​ទទឹង​ថ្នល់ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ក៏ត្រូវ​រថយន្ត​ស៊េរី​ទំនើប​ Ford​ Ranger  បេីក​ជ្រុល​ទៅ​បុក​បណ្ដាល​ឲ្យ​បុរស​ជា​អ្នក​ជិះ​ម៉ូតូ​រងរបួស​ធ្ងន់ហេីយបាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​  ។
​    ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១១និង​៣០នាទី​យប់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៥​ ត្រង់ចំណុច​ភ្លើងស្តុប​ស្ថាន​ទូត​ចិន​ ផ្លូវ​ម៉ៅ​សេទុង​ កែង​ផ្លូវ​លេខ១៧៣​ សសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌ​បឹង​កេង​កង​ ។
​   សពជន​រង​គ្រោះ​មានឈ្មោះ​ ហេង​ គឹម​ហួយ​ ភេទ​ប្រុស អាយុ​២២ឆ្នាំ​ មុខរបរ​ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ ស្នាក់​នៅម្ដុំ​ផ្សារ​ដេីម​គ ខណ្ឌ​ទួលគោក​  រាជធានី​ភ្នំពេញ​។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យ​ដឹង​ថា មុន​ពេល​កេីត​ហេតុ​គេបាន​ឃើញ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ ហុងដា​ឃ្លីក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CM-4751​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ១៧៣ក្នុងទិសដៅ​ពី​កេីត​ទៅ​លិច​ឆ្លង​ផ្លូវ​បំបែក​ជាបួន​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ក៏ស្រាប់​តែ​មាន​បុរស​ម្នាក់​បានបេីក​រថយន្តម៉ាក​ Ford​ Ranger  ពណ៌​ស​ ពាក់​ស្លាក​លេខ​ កម្ពុជា​N.P.0117 បេីក​បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដោយល្បឿន​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​ម៉ូតូ​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​អូស​ខ្ទាត​ជា​ច្រើន​ម៉ែត្រ​ ធ្វើឱ្យអ្នកបើកម៉ូតូរងរបួស​ធ្ងន់​ ហេីយបានស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​  ។ ដោយ​ឡែក​រថយន្ត​បានរងការ​ខូចខាតផ្នែក​ខាង​មុខ​តិចតួច​ ហើយអ្នក​បេីក​បរ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ទុកប្រគល់​អោយ​ផ្នែក​ជំនាញ​ចរាចរណ៍​បន្ត​នីតិ​វិធី​   ។
​   ក្រោយ​កេីត​ហេតុ​ សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយ​សាច់ញាតិ​យក​ទៅ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំណែក​មធ្យោបាយ​រួម​ទាំង​អ្នក​បេីក​បរ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​អោយ​ផ្នែក​ជំនាញ​ចរាចរណ៍​ក្រុង​ធ្វើការវាស់​វែង​យក​ទៅ​រក្សា​ទុក​ដេីម្បី​មាន​ចំណាត់​ការ​តាម​នីតិ​វិធី​  ៕

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print