Thiago Silva វ័យ 40 ឆ្នាំ ស្រក់ទឹកភ្នែក បន្ទាប់ពី Fluminense បំបាក់ Inter Milan នៅ Club World Cup

ចែករំលែក៖

ក្លឹប Fluminense របស់ប្រេស៊ីលបានធ្វើឱ្យ Inter Milan ភ្ញាក់ផ្អើលជាមួយនឹងជ័យជម្នះ 2-0 ដើម្បីឈានដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រនៃ Club World Cup ដែលពួកគេអាចជួប Manchester City ។

ការតែតបាល់តែតបញ្ចូលទីរបស់ខ្សែប្រយុទ្ធអាឡឺម៉ង់ Cano នៅនាទីទី 3 បានធ្វើឱ្យក្រុមយក្សប្រេស៊ីលនាំមុខមុន ហើយកីឡាករបម្រុង Hercules បានស៊ុតបាល់បញ្ចូលទីជិតចប់ការប្រកួតក្នុងនាទីចុងក្រោយ។

ខ្សែប្រយុទ្ធ Lautaro Martinez របស់ Inter មានឱកាសជាច្រើនតាមស្មើមុនពេលគ្រាប់បាល់ទី 2 រួមទាំងមួយគ្រាប់ទល់នឹងបង្គោលទីនៅចុងម៉ោង ខណៈដែល Federico Dimarco ក៏បានចូលជិតដើម្បីស៊ុតបាល់បញ្ចូលទីពីការស៊ុតហ្វ្រីឃីកពីរគ្រាប់ តែមិនមានឱកាសល្អ។

ការប្រកួតនេះត្រូវបានលេងនៅចំពោះមុខអ្នកទស្សនាផ្ទាល់ត្រឹមតែ 20,030នាក់ នៅក្នុងការប្រកួតចុងក្រោយនៅឯកីឡដ្ឋាន Bank of Americaខណៈ ដែលវាមានសមត្ថភាពផ្ទុកបាន 74,867នាក់ ក្នុងទីក្រុង Charlotte ។

Fluminese ចូលរួមជាមួយក្លឹបប្រេស៊ីល Palmeiras ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ ហើយនឹងត្រូវប្រឈមមុខនឹងអ្នកឈ្នះនៃការប្រកួតរបស់ Manchester City ជាមួយ Al-Hilal ក្នុងកីឡដ្ឋាន Camping World ក្នុងទីក្រុង Orlando នៅថ្ងៃសុក្រ។

...

ចំណែកប្រធានក្រុម Fluminense កីឡាករ Thiago Silva មានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងរហូតស្រក់ទឹកភ្នែកដោយអតីតប្រធានក្រុម Chelsea វ័យ 40 ឆ្នាំរូបនេះលេងពេញ 90 នាទី។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print