Update៖​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ជាអធិបតី​ភាព​ចូលរួម “ទិវាមច្ឆជាតិលើកទី២០” នៅបឹងទន្លេបាទី ស្រុកបាទី ខេត្តតាកែវ

ចែករំលែក៖

ខេត្ត​តាកែវ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ បានអញ្ជើញជា​អធិបតីភាព​ចូលរួម “ទិវាមច្ឆជាតិលើកទី២០” នៅបឹងទន្លេបាទី ស្រុកបាទី ខេត្តតាកែវ។

សម្ដេចធិបតី​ ថ្លែង​ថា​ រាជរដ្ឋាភិបាលបានកំណត់យក ថ្ងៃទី១ ខែកក្កដា ជាទិវាមច្ឆជាតិ ក្នុងគោលបំណងផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមការពារ និងអភិរក្សធនធានជលផលធម្មជាតិឱ្យស្ថិតស្ថេរគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ ហើយដើម្បីធានាការគ្រប់គ្រងធនធានជលផល រាជរដ្ឋាភិបាលបានរៀបចំឱ្យមានច្បាប់ស្តីពីជលផល ដែលនឹងក្លាយជាឧបករណ៍គតិយុត្តិថ្មី ស្របនឹងបច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយនៅកម្ពុជា ក្នុងការពង្រឹងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

...

សម្ដេចធិបតី​ ថ្លែង​បញ្ជាក់​ថា​ ការកំណត់ឱ្យមានរដូវបិទនេសាទទឹកសាប ចាប់ពីដើមខែមិថុនា ដល់ចុងខែតុលា គឺដើម្បីទុកពេលឱ្យត្រីពងកូន បន្តពូជ និងរីកលូតលាស់ធំធាត់នៅរដូវទឹកដំឡើង ដែលនឹងផ្តល់ជាប្រភពចំណូលប្រចាំថ្ងៃរបស់ប្រជានេសាទ និងជាប្រភពអាហារចម្បងរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print