ទ្រី ស៊ីថេង ៖ បើអាចយកទៅជាមួយបាន ខ្ញុំយកទៅហើយ ខ្ញុំពិតជារំជួលចិត្តណាស់

ចែករំលែក៖

ភ្នំតាម៉ៅ ៖ ដំរីឡាក់គី មិនចង់បែកពីលោក ទ្រី ស៊ីថេង ឡើយ ។ លោកទ្រីស៊ីថេង បានស្រែកថា ៖ បើអាចយកទៅជាមួយបាន ខ្ញុំយកទៅហើយ ខ្ញុំពិតជារំជួលចិត្តណាស់

រត់ស្រែកកាក់ម៉ូតូតាមផ្លូវ ដំរីដ៏ឆ្លាតឡាក់គី មិនចង់ឱ្យលោក ទ្រី ស៊ីថេង ទៅណាឆ្ងាយពីខ្លួនឡើយ។ នេះបើតាមឃ្លីបវីដេអូមួយដែលបង្ហោះដោយ លោក ស៊ីថេង ផ្ទាល់។

លោក ស៊ីថេង ជាមន្រ្តីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance-WA) ដោយ ឡាក់គី ចាត់ទុកលោកដូចជាម្តាយទីពីរ ចាប់តាំងពីបានទៅរស់នៅភ្នំតាម៉ៅ ហើយមើលថែគេតាំងពីអាយុ៦ខែ។

លោកបានសរសេរថា៖ “បើអាចយកទៅជាមួយបាន ខ្ញុំយកទៅហើយ។ ខ្ញុំពិតជារំជួលចិត្តណាស់” ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print