តុលាការធម្មនុញ្ញថៃសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីថៃរបស់លោកស្រីផែ ថងថាន

ចែករំលែក៖

ទីក្រុងបាងកក ៖ នៅទីបំផុតទៅ ! តុលាការ ធម្មនុញ្ញ ថៃ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបោះឆ្នោតសម្រេចព្យួរ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច ហ៊ុន សែន។ការបោះឆ្នោតសម្រេចរបស់តុលាការធម្មនុញ្ញថៃ បាន បោះឆ្នោត ៧ ទល់នឹង ២សំឡេង។

លោកស្រី ផែថងថាន ជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានសភាតំណាងរាស្ត្ររបស់ប្រទេសថៃ បោះឆ្នោតគាំទ្រឱ្យធ្វើជានាយករដ្ឋមន្ត្រីទី ៣១របស់ថៃ នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ១៦ សីហា ឆ្នាំ២០២៤ នេះ ជាមួយសំឡេងគាំទ្រ ៣១៩ ទល់នឹង ១៤៥ សំឡេង ខណៈ២៧សំឡេងទៀតបានបោះឆ្នោតអនុប្បវាទ។

នៅ ថ្ងៃសៅរ៍ទី ២៨ មិថុនា ២០២៥ ក្រុម ប្រឆាំង នឹង រដ្ឋាភិបាល ថៃ រាប់ ពាន់ នាក់ បាន នាំ គ្នា ធ្វើ បាតុកម្ម នៅទីក្រុង បាង កក ដើម្បី ទាមទារ ឱ្យ នាយករដ្ឋមន្ត្រី ចុះ ចេញ ពី តំណែង ដោយខឹង នឹង របៀប ដឹកនាំ របស់ លោកស្រី នាយករដ្ឋមន្ត្រី ក្រោយ ពី មានការ ធ្លាយ ព័ត៌មាន លោកស្រី ជជែក គ្នា តាម ទូរស័ព្ទ ជាមួយសម្តេច ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា កម្ពុជា។

ការតវ៉ានេះ ដឹកនាំដោយក្រុម អាវ លឿងគាំទ្រដោយក្រុមយោធាថៃ បាន មក ប្រមូល ផ្តុំ គ្នា នៅ វិមាន ជ័យ ជំនះ នា ទីក្រុង បាងកក ខ្លះ កាន់ ទង់ជាតិ ស្រែក ទាមទារ ឱ្យ លោកស្រីនាយក រដ្ឋមន្ត្រី ថៃ ចុះ ចេញ ពី តំណែង ក្នុងហេតុផលការពារ បូរណភាព និង អធិបតេយ្យ ភាព ជាតិ ថៃ និង ដើម្បី បរិហារ អសមត្ថភាព របស់ នាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន។

លោកស្រី ផែថងថាន គឺជាសមាជិក គ្រួសារ ត្រកូល ស៊ីណាវ៉ាត់ទីបួនហើយ ដែលបានក្លាយ ជា នាយករដ្ឋមន្ត្រី ថៃ។លោកថាក់ស៊ីន ត្រូវជាឪពុករបស់លោកស្រី ត្រូវបានគេស្គាល់ថា ជាអ្នកនយោបាយចាស់វស្សារបស់ថៃ និង ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រី រវាងពីឆ្នាំ ២០០១ ដល់២០០៦ មុននឹងត្រូវក្រុមយោធាថៃធ្វើរដ្ឋប្រហារទំលាក់កាលពីឆ្នំា២០០៦។

...

បន្ទាប់ពីបាននិរទេសខ្លួនទៅ ក្រៅស្រុក អស់រយៈពេល ១៥ឆ្នាំ លោក បានសម្រេចចិត្តត្រលប់ ចូលស្រុកថៃវិញ កាលពីថ្ងៃទី២២ សីហាឆ្នាំ ២០២៣។នៅថ្ងៃស្អែកនេះ លោក ថាក់ស៊ីន នឹងត្រូវ ចូល បំភ្លឺ នៅ តុលាការ ក្នុង បទ ចោទ ប្រកាន់ បរិហារ របប រាជានិយម ចំពោះ សំដី កាលពី ជាង ១០ ឆ្នាំ មុន ដែលសាវនាការនេះធ្វើកក្នុងរយៈពេល ៣ថ្ងៃ ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya Jungrungreangkit (មកពីគណបក្សភឿថៃ) នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទី បន្ទាប់ពីលោកស្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញថៃព្យួរតំណែងជាបណ្ដោះអាសន្ន នៅថ្ងៃទី១ ខែកក្កដា។ នេះបើតាមកាសែតថៃ Khaosod។
តុលាការធម្មនុញ្ញថៃ បានសម្រេចចិត្តព្យួរលោកស្រី Paetongtarn Shinawatra ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ការសម្រេចចិត្តខាងលើរបស់តុលាការធម្មនុញ្ញថៃ ធ្វើឡើងតាមរយៈការទទួលយកញត្តិមួយពីសមាជិកព្រឹទ្ធសភា៣៦រូប ដែលបានចោទប្រកាន់លោកស្រីថាគ្មានភាពស្មោះត្រង់ និងបំពានក្រមសីលធម៌ស្ដង់ដារ ដោយបំពានលើរដ្ឋធម្មនុញ្ញ ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ៕
ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print