អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ នៅក្នុង សាលតាំងពិព័រណ៌ប្រវត្តិសាស្ត្រ នៃបក្សកុម្មុយនីស្តចិន មានវត្ថុតាំង ដ៏ ពិសេស មួយ គឺលិខិតរបស់គណៈកម្មាធិការបដិវត្តន៍ នៃសហគមន៍ Wenanyi ស្រុក Yanchuan ខេត្តShaanxi កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ១៩៧៤ ដោយបានអនុម័តឱ្យ លោក Xi Jinping ចូលបក្សកុម្មុយនីស្តចិនជាផ្លូវការ។
គេហទំព័រ «CCFR China state-controlled media » ត្រឡប់ទៅឆ្នាំ១៩៦៩ លោក Xi Jinping ដែលមិនទាន់គ្រប់អាយុ១៦ ឆ្នាំ បានមក ភូមិ Liangjiahe ស្រុក Yanchuanខេត្តShaanxi ដើម្បីបម្រើការងារ ។ ក្នុង អំឡុង ពេល នេះ លោកXi Jinping ខិតខំស្វាហាប់ ហើយ ស្វែងរក ភាព រីកចម្រើន។ លោក បាន ដាក់ ពាក្យ សុំ ចូល ជា សមាជិក គណបក្ស កុម្មុយនីស្ត ចិន ជា ច្រើន ដង ។កាលនោះដោយសារតែបរិយាកាស នយោបាយ ដ៏ ស្មុគស្មាញ និងកត្តាគ្រួសារ ដំណើរការ ចូលបក្សរបស់លោកXi Jinping ពោរពេញដោយឧបសគ្គ ប៉ុន្ដែលោកមិនដែលបោះបង់ឡើយ។នៅខែមករា ឆ្នាំ១៩៧៤ បន្ទាប់ពី បាន ដាក់ពាក្យសុំចូលបក្សចំនួន១០ច្បាប់ គណៈកម្មាធិការបក្សសហគមន៍ នៅ ទីបំផុត បានឯកភាព លើសំណើចូលបក្សរបស់លោកXi Jinping ហើយទទួលយកលោក ជាសមាជិក។នៅខែមករា ឆ្នាំ១៩៧៤ លោក Xi Jinping ដែលមានអាយុ២០ ឆ្នាំបានចូលកាន់តំណែង ជាលេខាធិការសាខាបក្សនៃភូមិLiangjiahe ។
តម្កល់ ប្រជាជន ជា ចម្បង មិនផ្លាស់ប្ដូរបំណងដើម។ ពីថ្នាក់មូលដ្ឋានដល់ ថ្នាក់មជ្ឈិម ចាប់ពីលេខាបក្សភូមិ Liangjiahe ដល់ ជាប់ឆ្នោតជា អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយនីស្ត ចិន លោក Xi Jinping តែងតែអនុវត្តនូវ បំណងដើម និង ពាក្យសន្យា របស់លោក គឺ “ ឱ្យប្រជាជនមានជីវភាព ល្អ” ជាមួយនឹងសកម្មភាពជាក់ស្តែង៕
ដោយ ៖ សិលា