ភ្នំពេញ:ប្រជាពលរដ្ឋបានផ្តល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋានថាមានអ្នកប្រើប្រាស់ថ្នាំញៀន ដោយទទួលបានព័ត៌មានភ្លាមលោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានចាត់ឲ្យផ្នែកជំនាញមានលោកអធិការរង សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ នៅម៉ោង១២រសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥
គណបញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី២ បានចុះសង្គ្រោះជនប្រើប្រាស់គ្រឿងញៀន ។
ឃាត់ខ្លួនជនសង្ស័យ២នាក់បញ្ជូនមកអធិការនគរបាលខណ្ឌឬស្សីកែវចាត់ការបន្តដោយធ្វើតេស្តជនសង្ស័យទាំ២នាក់មានសារធាតុញៀន។
ជនសង្ស័យទាំង២នាក់ទី១-ឈ្មោះ យ៉ាឡា ហ្សានីសា ភេទប្រុស អាយុ៣៤ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន)។
២- ឈ្មោះ រ៉ ហ្វីអា ភេទស្រី អាយុ៣៣ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន)។
បើតាមសម្តីប្រជាពលរដ្ឋបានផ្តល់ពត៌មានដល់អាជ្ញាធរមូលដ្ឋានថាមានអ្នកប្រើប្រាស់ថ្នាំញៀន ដោយទទួលបានព័ត៌មានភ្លាមលោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានចាត់ឲ្យផ្នែកជំនាញមានលោកអធិការរង សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ បានចុះឃាត់ខ្លួនជនសង្ស័យ២នាក់បញ្ជូនមកអធិការនគរបាលខណ្ឌឬស្សីកែវចាត់ការបន្តដោយធ្វើតេស្តជនសង្ស័យទាំ២នាក់មានសារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់បានសារភាពថាពិតជាបានប្រើ ប្រាស់គ្រឿងញៀនពិតប្រាកដមែន។ក្រុមការងារបានធ្វើការសង្គ្រោះ ទទួលយកមករដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ដើម្បីស្នើសុំរៀបបញ្ជូនទៅការិយាល័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្ត៕ជ្រោយពេជ្រ