ភ្នំពេញ ៖ រថយន្ត ford បើកឆ្លងផ្លូវបំបែកជាបួនជិតផុតទៅហើយ ក៏មានរថយន្ត តូយូតា បើកលឿន ទៅបុកពីចំហៀង កន្ទុយនៃរថយន្ត បង្កអោយរថយន្ត តូយូតា រងការខូចខាតមួយកំណាត់មុខ ។
ហេតុការណ៍ នេះបានកេីតឡេីងនៅវេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ផ្លូវ១៦៩កែងនិងផ្លូវ៦១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ មានបុរសជនជាតិកូរ៉េម្នាក់ បេីករថយន្ត មួយគ្រឿង ម៉ាក Totoya Raize ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BW-8964 ដោយធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦១៦ ក្នុងទិសដៅពីកេីតមកលិច ខណៈពេលធ្វេីដំណេីរមកដល់ចំណុចផ្លូវបំបែកជាបួន ក៏បានបុកជាមួយរថយន្ត មួយគ្រឿងទៀត ម៉ាក Ford Wildtrak ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BS-0602 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៩ បេីកបរក្នុងទិសដៅពីត្បូងទៅជេីង យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តខាងលេី រងការខូចខាត កំពិតកាងបន្តិច ។ ចំណែកឯ រថយន្តរបស់បុរសជនជាតិកូរ៉ ខូចខាតមួយកំណាត់មុខទាំងស្រុង យ៉ាងដំណំ។
ក្រោយពីកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកដល់ទីតាំងកេីតហេតុ និងរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តទាំង០២គ្រឿង ទៅរក្សាទុកនៅការិយាល័យ រង់ចាំការដោះស្រាយគ្នា ៕