ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យស្រាវជ្រាវករណី នគរបាលចរាចរចាប់ផាកក្រុមយុវជនឥណ្ឌូនេស៊ី ដែលកំពុងចែកចាយរិះគន់ខ្លាំងនៅលើបណ្តាញសង្គម! បន្ទាប់ពីការបង្ហោះព្រោងព្រាត ។ អ្វីដែលប៉ះពាល់មុខមាត់ប្រទេសជាតិ ត្រង់ថា ៖ ក្រុមយុវជនឥណ្ឌូនេសុីបានយកទៅផ្សព្វផ្សាយចំពោះបញ្ហាទាំងនេះ ។
អ្នកខ្លះសរសេរថា ៖ ដល់ម៉ោង កំពុងល្បីទៀតហើយ បងៗប៉ូលិស ឮថាទារ៣០០ដុល្លារហើយមកសុំ៤០០០រៀលទៀត !
សូមបញ្ជាក់ថា ៖ បុគ្គលនគរបាលចរាចរណ៍មួយចំនួន មិនដឹងថា គាត់យល់ដឹងពី តួនាទី ភារកិច្ចការងាររបស់ខ្លួន ឬមួយយ៉ាងណាទេ ច្រើនកើតមានភាពមិនប្រក្រតីញឹកញាប់មកលើប្រជាពលរដ្ឋ ទីបំផុត បានត្រឹមធ្វើការណែនាំ អនុវត្តវិន័យ ក៏ចប់ ! ដូច្នេះសង្ឃឹមថា ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អាចនឹងសិក្សាពីបុគ្គលិកលក្ខណៈមន្ត្រីមួយចំនួនតូច មានកំហុសដដែលៗ គួរប្តូរពីការណែនាំបានទេ …. ! ចៀសវាងទុកឱ្យប៉ះពាល់ដល់កិត្តិយសអង្គភាព ។ ម្យ៉ាងទៀតនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក មានលក្ខណៈសម្បត្តិគ្រប់គ្រង ដោយមានភាពទទួលខុសត្រូវទេ ? ក្នុងរឿងនេះ លោកស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យស្រាវជ្រាវករណី នគរបាលចរាចរចាប់ផាកក្រុមយុវជនឥណ្ឌូនេស៊ី ដែលកំពុងចែកចាយរិះគន់ខ្លាំងនៅលើបណ្តាញសង្គម! ចាំមើលនីតិវិធីសួរនាំ នឹងទទួលលទ្ធផលបែបណា ? ៕
ដោយ ៖ សិលា